សែលកាត ទទួលពានរង្វាន់ពី OреnSіgnаl ជាបណ្ដាញសេវាអ៊ីនធើណិតលឿនបំផុត នៅកម្ពុជា
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ ពីOреnSіgnаl ដែលជាស្ថាប័នអន្តរជាតិ ជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត ដោយបានប្រារព្ធពិធីអបអរសាទ នៅទីស្នាក់ការកណ្តាលសែលកាត នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
សែលកាត ទើបតែទទួលបានពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿន ជាងគេបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០១៧ ពីOоklа ដោយសារតែការពង្រីកបណ្តាញសេវា ៤G កើនឡើងពី ២០០អង់តែន រហូតដល់ ២០០០អង់តែន នាពេលបច្ទុប្បន្ន។
លោក ចន ណាវ៉ាល ជានាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានលើកឡើងថា ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មានក្នុងរយៈ ២០ឆ្នាំនេះ។
ក្នុងការសិក្សានាពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយ OреnSіgnаl បានបង្ហាញឲ្យឃើញថាសែល កាត ឈានមុខគេលើពីរផ្នែកធំៗ៖
• អ៊ីនធើណិត ៤Gលឿនជាងគេ
• បណ្តាញសេវាលឿនជាងគេ
ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើចំនួនដង នៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាត អាចចូលប្រើសេវា ៤G បានរហូតដល់៧ដង ក្នុងចំណោម ១០ដង។ ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើមពង្រីកបណ្ដាញសេវា ៤G ដែលសែលកាតបានចាប់ផ្តើម តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹងបច្ចេកវិទ្យាសេវា ៤G និង ៣G។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបញ្ជាក់ថា ការពង្រីកបណ្ដាញសេវារបស់យើង នៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន ៣០០០អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូ ឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា៥G។
ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ ពីរផ្សេងទៀតរួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពីOokla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ ជាទីទុកចិត្តបំផុតនៅកម្ពុជាពី IDG ASEAN Awаrd៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment