Header Ads

ទឹកត្នោត ផលិតជាស្ករត្នោត និងទៅជាស្ករម្សៅត្នោតធម្មជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស ខណៈពេល​តម្រូវ​ការ​ទី​ផ្សារ​កើន​ឡើងខ្ពស់

 ភ្នំពេញៈ

ដោយ៖​ឌឹម គឹមហាក់

សិប្បកម្មស្ករទឹកធម្មជាតិ

ដើមត្នោតទាំងមូលបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់កសិករយើង ដូចជាទឹកត្នោត ផ្កា ផ្លែ ស្លឹក និង​​ដើម​ ត្នោ​​ត ដែលអាចកែច្នៃទៅជាគ្រឿងសង្ហារឹមផ្សេងៗទៀត ជាពិសេសដើមត្នោត គឺជាអត្តញ្ញាណជាតិខ្មែរ។

ខេត្តចំនួន៣ គឺខេត្តពោធិសាត់ កំពង់ស្ពឹ កំពង់ធំ និងបន្តដល់ខេត្តកំពង់ឆ្នាំង ដែលជាខេត្តមានមូលដ្ឋានផលិត ស្ករ ពទឹកត្នោតសុទ្ធ មិនប្រើសារធាតុគីមី។ ការផលិតស្ករត្នោតធម្មជាតិនេះ កំពង់តម្រូវការប្រើប្រាស់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋក្នុងប្រទេស ហើយឥឡូវនេះ បានចេញទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ  ពិសេសលើការកែច្នៃ​ស្ករ​ត្នោ​ត ​​ទៅជាស្ករម្សៅធម្មជាតិ មានកំណើនឡើង ដែលតម្រូវឲ្យមានការពង្រីកមូលដ្ឋានផលិតថែមទៀត។
         
លោក កែវ ចិត្រ ក្នុងសមាគមកសិកម្ម បានរៀបរាប់ឲ្យដឹងពីការប្រមូលផល ស្ករត្នោតធម្មជាតិនេះ ថាសមា គមន៍ បានបំផុសប្រជាកសិករ ដែលមានមុខរបរឡើងត្នោត ដោយឲ្យផលិតទៅតាមលក្ខណៈធម្មជាតិ មិនប្រើជាតិគីមី នៅតាមសហគមនានា មានខេត្តកំពង់ធំ ពោធិសាត់ កំពង់ស្ពឺ ដែលអាចប្រមូលផលបានជាមធ្យម ៤០តោន ជាប្រចាំឆ្នាំ។​

លោកចិត្រ បានបន្តថា សមាគមកសិកម្ម បានធ្វើការណែនាំដល់អ្នកផលិតស្ករត្នោតធម្មជាតិ ឲ្យបានច្រើន ហើយ​ក្នុង​ខេត្តនីមួយៗ មានសហគមន៍ជាច្រើន ដែលមានគោលដៅពង្រីកមូលដ្ឋាន ​ការផលិតស្ករត្នោតធម្មជាតិនេះ​បន្ត​ទៀតនៅក្នុងខេត្តកំពង់ឆ្នាំង និងព្រមទាំងបានចុះកុងត្រាជាមួយពាណិជ្ជករថៃ ផងដែរ។ ទិសដៅរបស់​សមា​គមកសិកម្ម គឺផ្តោតលើការជួយរកទីផ្សារ ដល់ប្រជាកសិករយើង ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅ របស់បងប្អូនយើង និងធ្វើការជំរុញឲ្យការផលិតស្ករត្នោតធម្មជាតិនេះ កាន់តែមានគុណភាពខ្ពស់ និងព្រមទាំង​ទទួលបានការពង្រីកទីផ្សារបន្ថែមទៀត។

លោក ហុង ហឿន ប្រធានសហគមអភិវឌ្ឍន៍ កសិកម្មត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា ការផលិតស្ករត្នោត​ធម្មជាតិ ទៅជាម្សៅក្នុងឆ្នាំ២០១៧នេះ មានការកើនឡើងបើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦ ទទួលបាន ​១១៧​តោន ដោយឆ្នាំ២០១៧នេះ ទទួលបាន១៥០តោន នៅក្នុងស្រុកសំរោងទង និងស្រុកឧត្តុង។ ដោយឡែកមូល ដ្ឋាន ផលិតស្ករត្នោតធម្មជាតិ ក៏បានពង្រីកបន្ថែមពីរឃុំទៀត ដែលពីមុនមកមានតែ ៤៤ឃុំប៉ុណ្ណោះ ឥឡូវ បង្កើន​ឡើងបន្ថែម៦ឃុំ។ លោក ហឿន បានបន្តទៀតថា ការផលិតស្ករត្នោតធម្មជាតិ ទៅជាម្សៅនេះ បានធ្វើការ​នាំ​ចេញភាគច្រើន ទៅប្រទេសបារាំង ក្នុងតម្លៃរាយ ១,៦០ដុល្លារ ក្នុង១គីឡូក្រាម

No comments

Powered by Blogger.