ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ជាផ្លូវការ លោក ជិន សុខង៉េង ជាចៅសង្កាត់សាលាកំរើកថ្មី អាណត្តិទី៤ ក្រុងសៀមរាប
ខេត្តសៀមរាបៈ
ដោយ៖ ឌឹម គឹមហាក់
ពិធីប្រកាសសុពភាពចូលកាន់តំណែង លោក ជិន សុខង៉េង ជាចៅសង្កាត់ សាលាកំរើកថ្មី នៅរសៀលថ្ងៃទី ០៧.០៧.២០១៧ ក្រុងសៀមរាប ។
ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ជាផ្លូវការ លោក ជិន សុខង៉េង ជាចៅសង្កាត់សាលាកំរើកក្រុងសៀមរាប លោក ក្រឹមស៊ីណារ៉េត ជាចៅសង្កាត់រងទី១ លោកសាម ឡន ជាចៅសង្កាត់រងទី ២ រួមទាំងប្រធានក្រុមប្រឹក្សា និងសមាជិកចំនួន ១១នាក់ទៀតផង។
ប្រការ ៤ របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយ និងសេចក្តីប្រកាសនេះ ត្រូវចាត់ទុកជានិរាករន៍។
លោក សាម ឡន អតីតចៅសង្កាត់ អាណត្តិចាស់ បានអានរបាយការណ៍ ស្តីពី សមិទ្ធិផល ដែលបានអភិវឌ្ឈន៍កន្លងមក និងការចំណាយ ចំណូល និងផ្ទៀងផ្ទាត់ ការងារ ផ្សេងៗ មួយចំនួនធំទៀត ដើម្បីឲ្យចៅសង្កាត់ថ្មី បន្តការងារក្នុងអាណត្តិទី៤ នេះ។
លោក ជិន សុខង៉េង បានប្តេជ្ញាថា និងសហការណ៍ការងារនៅតាមស្ថាប័ណ្ណពាក់ព័ន្ធ បំរើប្រជាពលរដ្ឋឲ្យបានល្អ ការពារព្រមទាំងសន្តិសុខ និងសុវត្ថិភាពផងដែរ។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប ក៍បានសំណេះសំណាល និងផ្តាំផ្ញើដល់ចៅសង្កាត់ទាំង២ គឺ ចៅសង្កាត់ ស្លក្រាម និង ចៅសង្កាត់សាលាកំរើក បន្ទាប់ពីប្រកាសសុពលភាព ជាផ្លូវការហើយ ត្រូវអនុវត្ត តួនាទី និងភារកិច្ច ដែលក្រសួងមហាផ្ទៃ បានកំណត់តាមរដ្ឋធម្មនុញ្ញ ឬច្បាប់និងលិខិតបទដ្ឋានចូលធរមាន៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment