រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ ចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ នៅស្រុកគីរីវង្ស ខេត្តតាកែវ
ខេត្តតាកែវៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសហការី
បានអញ្ជើញទៅ ពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់មួយខ្សែប្រវែង
២១ គ.ម នៅស្រុកគីរីវង្ស ខេត្តតាកែវ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ ។
ដោយ៖ ហុង ចំណាប់
![]() |
លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានឲ្យដឹងថា
ផ្លូវដែលកំពុងស្ថាបនា នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់ចំណុច
ឃុំអង្គប្រាសាទ ដោយឆ្លងកាត់តាម ឃុំរាមអណ្ដើក ឃុំគោកព្រិច ស្រុកគីរីវង្ស
ខេត្តតាកែវ និងភ្ជាប់ទៅ ឃុំម្រោម ក្នុងភូមិសាស្រ្ដ ស្រុកអង្គរជ័យ ខេត្តកំពត
លទ្ធផលសម្រេចបាន ៤០% ដោយស្ថាបនា ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ
ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ប្រធាមន្ទីរ បានបន្តថា នៅខេត្តតាកែវ គម្រោងផ្លូវដែល ត្រូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មានចំនួន ៩ ខ្សែ សរុបប្រវែង ១០៤,៤ គ.ម ស្ថិតនៅក្នុង ស្រុកគោលដៅ ចំនួន ៥ គឺស្រុកត្រាំកក់ ស្រុកសំរោង ស្រុកដូងកែវ ស្រុកបាទី និងស្រុកគីរីវង្ស ។
លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ជាគម្រោង របស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវ ក្រាលក្រួសក្រហម នៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST ដើម្បីបង្កលក្ខណងាយស្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានគ្រប់រដូវកាល។
លោក បានបន្តថា គម្រោងកែលម្អផ្លូវជនបទជំហានទី ២ មានរយៈពេល ៦ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២០ មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក ក្នុងនោះមានថវិកា បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank ) រដ្ឋាភិបាលអូស្រ្ដាលី (Australian Govenement ) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងមូលនិធិអាកាសធាតុជាយុទ្ធសាស្រ្ដ (Strategies Climate Fund )សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST សរុបប្រវែង ១ ២០០ គ.ម នៅក្នុង
ខេត្តគោលដៅទាំង១០ គឺខេត្តត្បូង ឃ្មុំកំពង់ចាម តាកែវ កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យសៀមរាប និងខេត្តកំពង់ធំ៕

Post a Comment