សិក្ខាសាលាស្តីពី នីតិវិធី គាំទ្រសហគមន៍សន្សំប្រាក់ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីសិក្សាពីម៉ូឌែលសន្សំប្រាក់ នៅជន បទ
ភ្នំពេញៈ
ដោយ៖ ចេង វិចិត្រ
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ មានប្រសាសន៍ថា
អង្គសិក្ខាសាលាស្តីពី ការរៀបចំនីតិវិធី គាំទ្រសហគមន៍សន្សំប្រាក់
ដែលបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ
និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីសិក្សាពីម៉ូឌែលសន្សំប្រាក់
ដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូរ
និងផ្តល់ជាឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ការងាររវាងភាគីពាក់ព័ន្ធ
ជាពិសេសកិច្ចពិភាក្សារៀបចំនីតិវិធី គាំទ្រសហគមន៍សន្សំប្រាក់
ឲ្យមាននិរន្តរភាព និងការធ្វើសមាហរណកម្មគម្រោង ឥណទានក្រសួងអភិវឌ្ឍន៍ជនបទ
ឲ្យក្លាយជាយន្តការគាំទ្រ ដល់សហគមន៍សន្សំប្រាក់ នាថ្ងៃទី១៥ ខែមិថុនា
ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអភិវឌ្ឈន៍ជនបទ ។
លោករដ្ឋមន្ត្រីបន្តទៀតថា សិក្ខាសាលារបស់យើងកំពុងប្រព្រឹត្តទៅ ក្នុងបរិការណ៍ដែលកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការរក្សាបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច នឹងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ និងការកាត់បន្ថយភាពក្រីក្រ ជាង ១% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ ក្នុងបរិការណ៍ដែលកម្ពុជា បានឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន នៅជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុករកការងារធ្វើ តាមរយៈការបង្កើតសហគមន៍សន្សំប្រាក់ ការជំរុញវិស័យឥណទាន ជនបទ ដើម្បីសម្របសម្រួល ឲ្យប្រជាពលរដ្ឋតាមជនបទ ទទួលបានសេវាប្រាក់កម្ចី ដែលមានអត្រាការប្រាក់ សមរម្យ ការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញមូលដ្ឋាន ការជំរុញការអភិវឌ្ឍសិប្បកម្ម សហគ្រាស និងមុខជំនួញខ្នាតគ្រួសារ ខ្នាតតូច និងមធ្យម ដោយយកចិត្តទុកដាក់ផ្តល់ បច្ចេកទេសជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ព្រមទាំងការខិតខំពង្រីកទីផ្សារ សម្រាប់ផលិតផលជនបទ ។
ពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីណែនាំ ជាច្រើនពាក់ព័ន្ធនឹងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងប្រតិបត្តិការសេវាហិរញ្ញវត្ថុ នៅកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានកំណត់នូវពិដានអត្រាការប្រាក់ មិនឲ្យលើសពី ១៨% ក្នុងមួយឆ្នាំ គ្រប់ឥណប្រតិទាន នៃឥណទាន ដែលវិធានការនេះ ទទួលបាននូវការអបអរសាទរ គ្រប់ស្ថាប័នហិរញ្ញវត្ថុ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំជំរុញឲ្យមាន នវានុវត្តន៍ហិរញ្ញវត្ថុជនបទ និងបង្កើនអនុត្តរភាព សេវាហិរញ្ញវត្ថុ ដែលមាន លក្ខណៈសាមញ្ញ និងងាយស្រួល នៅគ្រប់មូលដ្ឋានដើម្បីបង្កើនកាលានុវត្តន៍ភាព ជូនប្រជាពលរដ្ឋ នៅជនបទ ឲ្យទទួលបាននូវសេវាហិរញ្ញវត្ថុ ដែលសំបូរបែប ងាយស្រួល និងមានអត្រាការប្រាក់ទាបសមរម្យ៕
ដោយ៖ ចេង វិចិត្រ
![]() |

Post a Comment