ដោយ៖ សេង ស៊ីដារ៉ូ
បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល
ពីព្រោះគ្រឹះទាំងនេះ ជាអាយុជីវិត យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។
គោព្រៃ គេបានប្រទះឃើញ ជាលើកដំបូង នៅឆ្នាំ១៩៣៧ វាចូលចិត្តរស់នៅ ភាគខាងត្បូង
នៃប្រទេសឡាវ ភាគខាងលិចនៃ ប្រទេសវៀតណាម និងភាគខាងកើតនៃ ប្រទេសថៃ។ គោព្រៃ
រស់នៅទួលទាបៗ ដែលមានដើមឈើខ្លះ ហើយអាហារចម្បងរបស់វា គឺស្មៅ។ គោព្រៃ
ជាសត្វចូលចិត្តភាពងងឹត វារកស៊ីតាមវាល នៅពេលយប់ ប៉ុន្តែនៅក្រោមដើមឈើ
នៅពេលថ្ងៃ។
 |
| ហ្វូងគោព្រៃ |
គោព្រៃ គឺជាប្រភេទសត្វស្លូត រស់នៅជាហ្វូងៗ
អាចឃើញមាននៅលាយឡំជាមួយហ្វូង ទន្សោង ខ្ទីង ឬប្រើស ជាដើម។ គោព្រៃ ជាសត្វ
ភាពវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាង ប្រភេទសត្វក្នុងត្រកូលគោ
ពូកែស្រង់ក្លិន និងគេចវេសចេញពីសត្រូវ បានយ៉ាងលឿន។
គោព្រៃ គឺជាសត្វ ដែលមានកម្លាំងខ្លាំង ពូកែធន់នឹងកំដៅថ្ងៃ អត់ធន់នឹងចំណីអាហារ ដែលមានគុណភាពទាប និងធន់នឹងជម្ងឺគោឆ្គួត ។
គោព្រៃត្រូវបានចារឹកទុក នៅក្នុងបទចម្រៀងប្រជាប្រិយិ៍
របស់ខ្មែរតាំងពីយូរយារណាស់ មកហើយ ជាពិសេសបទចម្រៀង
ដែលមានលក្ខណៈរៀបរាប់អំពីធម្មជាតិ ដោយធ្វើការប្រដូចភាពសុខសាន្ត
នៃការរស់នៅរបស់មនុស្ស សត្វ និងធម្មជាតិ។
 |
| គោព្រៃត្រូវបាន ជនខិលខូចកាប់សម្លាប់ |
គេប៉ាន់ស្មានថា
គោព្រៃមានតិចជាង២៥០ក្បាលនៅទូទាំងពិភពលោក។ ចំនួនដ៏ទាបនេះគឺបណ្តាលមកពី
គ្មានការហាមឃាត់ ក្នុងការបរបាញ់របស់ទាហាន និងអ្នកស្រុក
ការឆ្លងជម្ងឺពីសត្វស្រុក និងការបាត់បង់ជម្រក
ព្រោះមកពីព្រៃត្រូវបានកាប់បំផ្លាញ់ ពីសំណាក់ជនខិលខូច ដែលមិនគោរពច្បាប់
ដូច្នេះ គួរតែរដ្ឋាភិបាល មានវិធានការណ៍ទប់កាត់ និងការពារ ជាបន្ទាន់
មិនដូចនេះទេ ពពួកសត្វកម្រទាំងនេះនឹងផុតពូជជាមិនខាន៕
Post a Comment