Header Ads

សិប្បកម្មផលិតថូផ្កា ពីឈើ ក្នុងទឹកដីព្រះវិហារ កំពុងមានការចាប់អារម្មណ៍ ពីអ្នកក្រុងភ្នំពេញ

ខេត្តព្រះវិហារៈ

ដោ៖  ហុង ចំណាប់


ថូផ្កាភាគច្រើនផលិតមកពីដីឥដ្ឋដុត ឬកុលាភាជន៍ ក្នុងស្រុក ដែលមានការរំលេចនៅពណ៌រូបភាពផ្សេងៗភ្ជាប់ជាមួយតួថូផ្កាទាំងមូល។ ក៍ប៉ុន្តែក្នុងឆ្នាំ២០១៧នេះ សិប្បកម្មផលិតថូផ្កា ពីឈើក្នុងខេត្តព្រះវិហារ បានកែច្នៃដោយម៉ាស៊ីនក្រឡឹង ឲ្យទៅជាថូផ្កាឈើ ដ៏ប្រណិត សំរាប់ តាំងលំអក្នុងគេហដ្ឋាន ។

លោក ឡៃ ជាម្ចាស់ដេប៉ូលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ពីឈើ បានឲ្យដឹងថា ពីការកែច្នៃឈើទៅជាថូផ្កានេះថា ថូផ្កាឈើ គឺជាការកែច្នៃពីឈើប្រភេទលេខ៣ ទៅតាមធម្មជាតិ មានពណ៌ស ពណ៌ក្រហម ក្រម៉ៅ ឬពណ៌ខ្មៅ ដូចជាប្រភេទឈើ ត្រសេកជាដើម។ លោក ឡៃ បានបន្តទៀតថា បើកែច្នៃថូផ្កាប្រភេទឈើលេខ១វិញ គឺតំលៃថូផ្កាក៏ខ្ពស់ដែរ ចំពោះការផ្សព្វផ្សាយ និងដាក់លក់ថូផ្កានេះ ក្នុងឆ្នាំ ២០១៧ ថូផ្កាឈើអាចលក់ក្នុងតំលៃទាបបំផុត ៣០ដុល្លារ ទៅដល់ ៣០០ដុល្លារ ទៅតាមសណ្ឋាន អាស្រ័យកំពស់ ថូផ្កាទាប ឬខ្ពស់តែប៉ុណ្ណោះ។ ថូផ្កាឈើនេះ មិនអាចដាក់ទឹកបានដូចថូផ្កាកុលាភាជន៍ ហើយក្នុងការកែច្នៃនេះ ភាគច្រើនមានការកែច្នៃដោយដាក់និមិត្តរូបជារូប ក្អម ឈើ ឬផ្តិលឈើ ក្នុងការតាំងលំអ ដើម្បីអោយមានសោភ័ណ្ឌភាពក្នុងផ្ទះ បានមួយកំរិតទៀត។

បច្ចុប្បន្ននេះ ថូផ្កាពីឈើ ច្រើនមានការចាប់អារម្មណ៍ពីអ្នកក្រុងភ្នំពេញ ដែលបានកម្ម៉ង់យកទៅប្រើប្រាស់ ដោយឡែកនៅតាមបណ្តាខេត្តដទៃទៀត ពុំមានការចាប់អារម្មណ៍ទៅនឹងការកែច្នៃឈើ ទៅជាថូផ្កាឈើនេះនៅឡើយទេ៕

No comments

Powered by Blogger.