ទីផ្សារ ប្រទេសវៀតណាម ត្រូវការប្រមូលទិញតែស្វាយកែវរមៀតជាច្រើន ក្នុងប្រទេសកម្ពុជា ធ្វើឲ្យប្រជាកសិករ នាំគ្នាដាំតែស្វាយកែវមៀត ចំពោះពូជស្វាយផ្សេងទៀតអាច និងផុតពូជនាពេលបច្ចុប្បន្ន
ខេត្តកណ្តាលៈ
ដោយ៖ ឌឹម គឹមហាក់
ផ្លែស្វាយកែវរមៀត នៅតែមានសក្តានុពលខ្ពស់ នៅក្នុងទីផ្សារ ចាប់ពីដើមរដូវរហូត
ដល់ចុងរដូវ ហើយស្វាយកែវមៀតនេះ មានឈ្មួញជាច្រើន បានដើរប្រមូលទិញ
នៅតាមផ្ទះប្រជាពលរដ្ឋ។ នៅចុងខែមេសានេះ
តម្លៃទិញចូលស្វាយកែវរមៀតក្នុងគឺឡូក្រាម ថ្លៃ ៥00រៀល
ដោយការដឹកជញ្ជូនតាមម៉ូតូ នាំចូលទៅប្រទេសវៀតណាម។
លោក សារ៉ាយ មានប្រសាសន៍ថា រូបលោក ជាអ្នកប្រមូលទិញស្វាយកែវរមៀតនៅតាមផ្ទះ ក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល អស់រយៈពេលជាង ៣ឆ្នាំមកហើយ ប៉ុន្តែឆ្នាំនេះ ស្វាយកែវរមៀត បានថ្លៃ ក្នុង ១គឺឡូក្រាម ១៨00រៀល។ មកដល់ចុងខែមេសានេះ ស្វាយកែវរមៀតធ្លាក់ថ្លៃមកនៅត្រឹម ៥00រៀល ឬ ធ្លាក់ថ្លៃមកដល់ ៤00រៀល ក៏មានដែរ អាស្រ័យដោយការបញ្ជាទិញពីឈ្មួញ ប្រទេសវៀតណាម នៅគ្រប់រដូវទៅហើយ។
លោក សារ៉ាយ បានបន្តថា កាប្រមូលទិញដោយមធ្យោបាយ ដាក់កន្រ្ទកតាមម៉ូតូ អាចដឹកបាន ទំងន់ស្វាយ ៣00គឺឡូក្រាម ក្នុង១លើកៗ ដោយការដឹកជញ្ជូនឆ្ពោះទៅកាន់ព្រំដែន ប្រទេសវៀតណាម តាមច្រកក្អមសំណរ ចូលឆ្ពោះទៅកាន់ផ្សារព្រែកជីកតែម្តង។ ការដឹកជញ្ជូនតាមម៉ូតូនេះ ប្រើពេលវេលារយៈ ៣ ទៅ ៦ ម៉ោង ដោយទំរាំចូលដល់ទល់ដែន ដោយមានផលវិបាកច្រើន នៅពេលច្រកព្រំដែនផ្អាក មិនឲ្យចូលម្តងៗ។ មធ្យោបាយដឹកជញ្ជូនតាមម៉ូតូនេះ មានម៉ូតូរាប់រយគ្រឿងដើម្បីចូលទៅក្នុងទីផ្សារ ប្រទេស វៀតណាម។ អ្នកប្រមូលទិញស្វាយ រូបនេះ បានបន្តបញ្ជាក់ថា ការប្រមូលទិញស្វាយនៅតាមផ្ទះ អាចចំ ណេញពាក់កណ្តាល ក៏ពិតមែន តែក៏ត្រូវប្រើពេលវេលាច្រើន ហើយការដឹកជញ្ជូនក្នុងមួយថ្ងៃបានតែមួយ លើកប៉ុណ្ណោះ។
អ្នកស្រី យឿន នៅឃុំគគីរ ស្រុកកៀនស្វាយ ដែលដាំស្វាយកែវរមៀត បានបញ្ជាក់ថា ក្នុងមួយរដូវគ្រួសារ គាត់អាចលក់ផ្លែស្វាយកែវរមៀតបាន មិនលើសពី ៥00គឺឡូក្រាម នោះទេ ហើយមានអ្នកដើរប្រមូលទិញជារៀងរាល់ឆ្នាំ។ ឥឡូវនេះ ប្រជាកសិករយើង បានដាំតែស្វាយកែវរមៀត មួយមុខ ចំពោះប្រភេទពូជ ស្វាយ ដទៃទៀត មិនដាំអាច និងផុតពូជអស់ បើកសិករមិនបានដាំទេនោះ។ ហើយពូជស្វាយខ្មែរយើងមានច្រើនប្រភេទដូចជា ស្វាយពុំសែន ស្វាយប៉ម ស្វាយកែវចិន ក្បាលដំរី ស្វាយកែវយក្យ ស្វាយល្ហុង ស្វាយល្ហួត ស្វាយខុសរដូវ ស្វាយខ្ទិះ ស្វាយកែវសារី… ។ល។
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment