បើកសិក្ខាសាលា ប្រឹក្សាយោបល់ថ្នាក់ជាតិ ស្ដីពីការចុះបញ្ជីសហគមន៍ សន្សំប្រាក់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកពីជនបទ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបើកសិក្ខាសាលាប្រឹក្សា យោបល់ថ្នាក់ជាតិ
ស្ដីពីការចុះបញ្ជីសហគមន៍ សន្សំប្រាក់ មានការអញ្ជើញចូលរួមពី
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៧
នៅខេត្តព្រះសីហនុ ។
ក្នុងឱកាសបើកសិក្ខាសាលា ថ្ងៃនេះ គឺដីម្បីបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពយ៉ាងសកម្ម ជាច្រើនប្រកបដោយឆន្ទៈម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងកិច្ចការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស ការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា និងកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីរក្សាស្ថិរភាព ហិរញ្ញវត្ថុ ក្នុងការជំរុញអភិវឌ្ឍន៍ វិស័យធនាគារ និងហិរញ្ញវត្ថុ និងដើម្បីចូលរួមចំណែកជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយ ដែលប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះ នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែង ដោយស្មើភាពគ្នា។ ជាក់ស្តែង គឺកម្ពុជា បានអនុម័តជាបន្តបន្ទាប់ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ក្នុងនោះ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០” ដែលបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើតក្របខ័ណ្ឌច្បាប់ ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការកេណ្ឌប្រមូល និងបែងបែកធនធាន ដើម្បីលើកកម្ពស់ ហិរញ្ញវត្ថុ សំដៅលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
ជាក់ស្តែង ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងចិត្តទុកដាក់ខ្ពស់ចំពោះ ការគាំទ្រសហគមន៍សន្សំប្រាក់ ដែលបានបង្កើតឡើង ដោយអង្គការមិនមែនរដ្ឋាភិបាល ជាដៃគូ ដែលបានចុះអនុស្សារណៈ ឬទទួលបានលិខិតគាំទ្រពី ក្រសួងអភិវឌ្ឍន៍ជនបទ រួមមានអង្គការ OXFAM, World Vision, FH Cambodia, PADEK, Samaritan Purse, AGRISUD, Asian Outreach, LWD, HEIFER, TGF និង CWS។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់ ក្នុងការបង្កើតឡើង នូវសេដ្ឋកិច្ចសង្គម នៅតំបន់ជនបទ និងខិតខំជំរុញ ការធ្វើសមាហរណកម្មរវាងទីក្រុង និងទីជនបទដាច់ស្រយាល ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង សំដៅពង្រីកវិសាលភាព និងកែលម្អជីវភាពរបស់ប្រជនជន នៅតំបន់ជនបទ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រីស់ក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋបានដឹងហើយថា កិច្ចការអភិវឌ្ឍជនបទ គឺជាការងារពហុវិស័យ ដែលទាមទារឲ្យមានការចូលរួមសហការ ដោយសកម្ម និងរស់រវើកពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ រយកចិត្តទុកដាក់ខ្ពស់ក្នុងការងារស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរួមមាន ផ្លូវជនបទ ស្ពាន អណ្តូងទឹក បង្កន់អនាម័យ និងផ្សារជនបទ។ ក្រៅពីកិច្ចការងារទាំងនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏យកចិត្តទុកដាក់ខ្ពស់ ចំពោះការងារ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដើម្បីកែលម្អ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកពីជនបទ តាមរយៈការជំរុញវិស័យឥណទានជនបទ ការបង្កើតសហគមន៍សន្សំប្រាក់ ដើម្បីផ្តល់សេវាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ ជូនប្រជាពលរដ្ឋ នៅជនបទ ការបង្កើតកម្មវិធីបណ្តុះបណ្តាល ជំនាញមូលដ្ឋាន ការជំរុញការអភិវឌ្ឍសិប្បកម្ម សហគ្រាស និងមុខជំនាញខ្នាតគ្រួសារ ខ្នាតតូច និងមធ្យម ដោយយកចិត្តទុកដាក់ ផ្តល់បច្ចេកទេសជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ព្រមទាំងការខិតខំពង្រីកទីផ្សារសម្រាប់ផលិតផលជនបទ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ និងជាវិជ្ជមាន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេសឥណទាន ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែការផ្តល់សេវាឥណទាន ដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលរស់តាមតំបន់ជនបទដាច់ស្រយាល របស់ស្ថាប័នទាំងនោះ នៅមានកម្រិត ព្រោះតែតម្លៃប្រតិបត្តិការខ្ពស់ ម្យ៉ាងទៀតមានការប្រយ័ត្នប្រយែង ក្នុងការផ្តល់ឥណទាន ដល់អ្នកទីទ័លក្រ នៅជនបទដាច់ស្រយាល។ភាគច្រើនស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនេះ ផ្តល់ឥណទាន ឲ្យតែអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម នៅទី ប្រជុំជនប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋក្រីក្រ នៅជនបទពុំអាចទទួលផលប្រយោជន៍ពី សេវាឥណទានទាំងនោះឡើយ៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment