លោកជំទាវ ម៉ែន សំអន ជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មា ធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជាអធិប តីចុះ ហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការ ងារដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាព កម្ពុជា- វៀណាម
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្ត ភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្ម ការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការងារ ដំណាក់កាលឆ្នាំ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា-វៀណាម និងសមាគមមិត្តភាពរវាងវៀតណាម -កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។
ពិធីនេះធ្វើឡើងស្របពេលជាមួយខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត ណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណងមិត្តភាពរវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូច ជាជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត។
លោជំទាវ ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីចំណងមិត្តភាពរវាងសមា គមមិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀ។ ម៉្យាងទៀតដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ផងដែរ។
ខណៈពេលនោះដែលលោកជំទាវ ង្វៀង ធីថាញ់ បានអញ្ជើញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅបំពេញទស្សនៈកិច្ចនៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលា ខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ កាលពី ៤៥ឆ្នាំ មុន ដែលជាខេត្តមួយនៃប្រវត្តិនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុល ពតរបស់សម្តេចតេជោ៕

Post a Comment