ដើមប្រម៉ោយដំរី ជួយព្យាបាលម្ងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ និងបញ្ហា ក្រពះពោះវៀន
ដោយៈ សេង ស៊ីដារ៉ូ
+ ដើមប្រម៉ោយដំរី សម្រាប់ព្យាបាល៖
ចំពោះអ្នកមិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន ជាដើម។ + វិធីប្រើ៖ ១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ២ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី។ ២. ដាក់ហាលដើម និង ស្លឹក ឲ្យស្ងួត ប្រមាណ ១៥-៣០ក្រាម ដាំទឹកហូប កន្លះកែវតូចមុន បាយ។ + ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេក បន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។ ប្រភពអត្ថបទ៖ Facebook រូបភាពដោយៈ អ៊ាង សុផល្លែត + អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។ https://kronglungvek.com.kh

Post a Comment