Header Ads

គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមឃាត់គណបក្សនយោបាយមិនឲ្យកៀរគរប្រមូលកម្លាំងពីរាជធានីភ្នំពេញ ខេត្តណាមួយ ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម

ភ្នំពេញ

ដោយៈ ហុង ចំណាប់

គណៈកម្មាធិការរៀបចំការបោះឆ្នោត បានហាមឃាត់គណបក្សនយោបាយមិនឲ្យកៀរគរប្រមូ លកម្លាំងពីរាជធានីភ្នំពេញ ខេត្តណាមួយ ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម។ យោងតាមសេចក្តីណែនាំរបស់ គ.ជ.ប ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងធានា ឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមគំហែង។ គ.ជ.ប សង្ឃឹមយ៉ាងម៉ុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមានឈ្មោះ បោះ ឆ្នោត និងសាធារណជន អាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់នឹងសហការអនុវត្តតាមសេចក្តីណែនាំ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់ គ្មានហិង្សា គ្មានការគំរាមគំហែង និងសុវត្ថិ ភាពទាំងស្រុងសម្រាប់ព្រឹត្តការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២។ គ.ជ.ប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀត ជាការមិនពិត។ គ.ជ.ប បានប្រកាន់​ភ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយ។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាអាស៊ីសេរី ដោយ មានការចូលរួមពី​ឯកត្តម សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមបំភ្លឺថា លោក សុន ឆ័យ តំណាង គណបក្សភ្លើងទៀនបានលើកឡើងថា ឱ្យតែគណបក្សភ្លើងទៀននិយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ និងគ.ជ.ប ដូចជាត្រូវរ៉ូវគ្នា ចិត្តមួយផ្លើមមួយ​​ហ្មង ប្តឹងនេះមិនចេះឈប់ មិនចេះហើយ ការថ្លែងបែបនេះ គឺមិនឆ្លុះបញ្ចាំងពី ការពិតទេ ផ្ទុយទៅវិញ គ.ជ.ប ដែលប្រកាន់ភ្ជាប់គោលការណ៍ស្មើភាពគ្នា និងឥតលម្អៀងជាមួយគណបក្សតូច ឬធំក្តី។ គ.ជ.ប មានយន្តការដោះស្រាយបណ្តឹងជា៣ថ្នាក់គឺ ថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការឃោសនាបោះឆ្នោត ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ៥០បណ្តឹង ពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទាំង ១.៦៥២ បានធ្វើការប្រឡងជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោត ក្នុងមុខតំណែងជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយល័យចំនួន ៦នាក់ សរុបចំនួន ១៤១.៦១២នាក់សម្រាប់ការិយាល័យសរុបទូទាំងប្រទេសចំនួន ២៣.៦០២ ការិយាល័យ។ មន្ត្រីការិយាល័យបោះឆ្នោតដែលបានជ្រើសរើសខាងលើ ត្រូវការបណ្តុះបណ្តាលនៅ ថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ដើម្បីបំពេញការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕
https://kronglungvek.com.kh

No comments

Powered by Blogger.