Header Ads

ការប្រកាសលទ្ធផលបោះឆ្នោតឃុំ សង្កាត់ ជាផ្លូវការរបស់គណៈកម្មា ធិការរៀបចំការបោះឆ្នោត គ.ជ.ប មានមតិខ្លះសាទរ និងអ្នកខ្លះទៀត ខកចិត្ត

 ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ



កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាស​លទ្ធផល​ជាផ្លូវការសម្រាប់ការបោះឆ្នោត អាណត្តិតី៥ នេះ ខណៈពេលដែលគណបក្ស​មួយចំនួន​បាន​សាទរ និង ខ្លះ​ទៀត​បានសម្តែងការខកចិត្តចំពោះលទ្ធផលបោះឆ្នោត​ ដែល​មិនឆ្លុះ​បញ្ជាំង​ពីឆន្ទៈរបស់ប្រជាពលរដ្ឋ​ពិត​ៗ​ឡើយ។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បាននិយាយថា គណបក្សភ្លើងទៀន ខកចិត្តនឹងលទ្ធ ផលនៃការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រោះលទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ ប្រជាជនកម្ពុជានោះទេ។ ការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យ គួរតែប្រព្រឹត្តដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ក្រោមការឧបត្ថម្ភស្ថាពីស្ថាប័នបោះឆ្នោតអាព្យាក្រឹត និងមិនប្រកាន់បក្សពួក ប្រជាពលរដ្ឋមិនមាន​សេរីភាព​ក្នុងការចូលរួមនយោបាយដោយសេរី ហើយស្ថាប័ន​រៀបចំការបោះឆ្នោតមិនទាន់មានភាព​ឯក​រាជ្យ​នៅ ឡើយ។ គណបក្សភ្លើងទៀន រងនូវការគំរាមគំហែង ការបំភិតបំភ័យ និងការយាយីតាមផ្លូ​វ​តុលាការ ជាដើម។

លោក ថាច់ សេដ្ឋា បានបន្ថែមទៀតថា​ អាជ្ញាធររួមមានមន្ត្រីភូមិ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC) និងគណៈកម្មការឃុំ សង្កាត់រៀចំការបោះឆ្នោត (CEC) បុគ្គលិកការិយាល័យបោះឆ្នោត​របស់​គណបក្សកាន់អំណាចបានបណ្តេញសាធារណជនចេញពីការិយាល័យបោះឆ្នោត ការរំលោភបំពានទាំង​នេះ ​គឺជាការបង្ហាញអំពីសកម្មភាពក្លែងបន្លំសន្លឹកឆ្នោតហើយ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានលើកឡើងថា លទ្ធផលចុងក្រោយដែលប្រកាស​ដោយ គ.ជ.ប គឺជាជ័យជម្នះដ៏អស្ចារ្យសម្រាប់គណបក្ស​ប្រជាជន​កម្ពុជា និងឆ្លុះបញ្ចាំងពីឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋដែលបានបោះឆ្នោត ហើយវាបង្ហាញពីភាពជោគជ័យនៃការរៀបចំបានល្អរបស់គ.ជ.ប។ ចំណែក​គណបក្សភ្លើងទៀន បាន​ប្រកាសច្រានចោលលទ្ធផលបោះឆ្នោតនេះ គឺជាការយល់ឃើញរបស់អ្នក​ចាញ់​ឆ្នោតតែប៉ុណ្ណោះ។

លោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលើកឡើងថា លោកព្រម ​ទទួល​​យក លទ្ធផលបោះឆ្នោតនេះ ព្រោះគណបក្សលោកទទួល​បានជំនប់ទី២ នៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្ត​​​កំពុងចាម ចំណែកការរិះគន់គឺជាគំនិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ព្រោះការឆ្នោតឆ្នោតនេះ មាន​អ្នក​អង្កេតការណ៍ ភ្នាក់ងារជាតិ និងអន្តរជាតិ បានបង្ហាញពីការជឿទុកចិត្តពី គ.ជ.ប។

លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេ រី និងយុត្តិធម៌នៅកម្ពុជា បញ្ជាក់ថា គ.ជ.ប​ បានប្រកាស​លទ្ធផល​ការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ ជាផ្លូវការហើយ ប៉ុន្តែគណបក្សមួយចំនួនសាទរចំពោះលទ្ធផលនេះ និងអ្នកខ្លះទៀតខកចិត្តចំពោះលទ្ធ ផលនេះ។ លោក បន្ថែមទៀតថា គណបក្សនយោបាយដែលទទួលបានអាសនៈក្នុងឃុំសង្កាត់​ គួរទម្លាប់ ធ្វើការរួមគ្នា ដើម្បីគោលដៅរួមសម្រាប់ជាតិ និងប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាស គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះថា គណបក្សប្រជាជនកម្ពុជា ទទួលអាសនៈសរុប ៩ ៣៧៦ ដែលមានមេឃុំចំនួន ១៦៤៨រូប ជំទប់ទី១ ចំនួន ១៦១៨រូប ជំទប់ទី២ ២៦១រូប។ គណបក្សភ្លើងទៀនទទួលបានអាសនៈជាមេឃុំចំនួន ៤រូប ជំទប់ទី១ មាន២៥រូប ជំទប់ទី២ មាន ១ ៣៦០រូប។ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៩​ ជំទប់ទី១ មាន៤រូប ជំទប់ទី២ មាន១២រូប។ គណបក្សខ្មែររួបរួមជាតិទទួលបានអាសនៈ ១៣ ជំទប់ទី១ មាន១០រូប។ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានទទួលអាសនៈ ៦ ជំទប់ទី១ មាន២រូប ជំទប់ទី២ មាន២រូប។ គណបក្ស​ខ្មែ​រ​ស្រលាញ់​ជាតិទទួលអាសនៈ ៥ ជំទប់ទី១ មាន២រូប ជំទប់ទី២ មាន២រូប។ គណបក្សយុវ ជនកម្ពុជា​ទទួលអាសនៈ ៣ ជំទប់ទឹ២ មាន៣រូប។ គណបក្សកម្ពុជានិយមទទួលអាសនៈ ១ ជំទប់ទី២ មាន១រូប។​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលអាសនៈ ១ ជំទប់ទី២ ១រូប៕

https://kronglungvek.com.kh


No comments

Powered by Blogger.