គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ២០២២
ភ្នំពេញ
ដោយៈ ហុង ចំណាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ភ្ញៀវពិសេសដែលមានការអនុញ្ញាតិពី (គ.ជ.ប) រួមមាន ប្រតិភូនៃស្ថានទូត ឬតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមពិនិត្យមើលការបោះឆ្នោត មិនមែនក្នុងនាមជាអ្នកអង្កេតការណ៍។ គ.ជ.ប បានបញ្ជាក់ថា ស្ថានទូត ឬតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងរយៈពេលខ្លីត្រូវធ្វើលិខិតជូនដំណឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយត្រូវភ្ជាប់មកជាមួយនូវបញ្ជីរាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំង រូបថតទំហំ ៤x៦ ចំនួន១(មួយ) សន្លឹកក្នុងមួយម្នាក់។ ភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតិ ដោយ (គ.ជ.ប) រួមទាំងអ្នកបកប្រែភាសាត្រូវបញ្ជាក់ប័ណ្ណសម្គាល់ភ្ញៀវពិសេស ដែលចេញ ដោយ (គ.ជ.ប)។ គ.ជ.ប បានបន្ថែមទៀតថា នៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យ បោះឆ្នោត និងការិយា ល័យរាប់សន្លឹកឆ្នោត ភ្ញៀវពិសេសមិនត្រូវឱ្យចុះវត្តមានទេ។ ចំពោះភ្នាក់ងារ សន្តិសុខបោះឆ្នោត ដែលបំពេញ ភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅការិយាល័បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្ត្រីគណៈកម្មការរៀបចំការយបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេស ដែលចូលទៅពិនិត្យមើលការ បោះឆ្នោតឱ្យបានល្អប្រសើរ។ គ.ជ.ប សង្កត់ធ្ងន់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាការណ៍ សម្រាប់អគ្គលេខាធិការ (គ.ជ.ប)និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ https://kronglungvek.com.kh

Post a Comment