Header Ads

ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី៖ ផ្ញើសារជូនជន​រួមជាតិនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ឆ្នាំ២០២២

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្ត​ទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី៖ សូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តា​អញ្ជើ​ញ​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២គឺជាការបោះឆ្នោត​​ជា​ទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុ​បក្ស ដូចនេះ សុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម​គំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណា​មួយឱ្យ​សោះ។

ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ។

សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្តី​គោរព​ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ៕

https://kronglungvek.com.kh



No comments

Powered by Blogger.