Header Ads

ម្រះជាអាហារថ្នាំ

 ដោយៈ សេង ស៊ីដារ៉ូ


មនុស្សជាទូទៅមិនចូលចិត្តរសជាតិល្វីងទេ ប៉ុន្តែអាហារល្វីងមួយចំនួន បែរជាត្រូវមនុស្សនិយមបរិភោគតាំងពីយូរយារមកហើយ ដោយអាហារ ទាំងនេះដូចជា ម្រះជាដើម មានគុណប្រយោជន៍ផ្នែកអាហារ និងផ្នែក ឱសថ យ៉ាងក្រាស់គ្រាល។

រសជាតិល្វីងរបស់ម្រះមានគុណសម្បត្តិជាច្រើនប្រការ ដូចជាជួយ សំរួលធាតុក្នុងរាងកាយ និងបណ្តេញពិសពុល។

ជនជាតិចិនមានជំនឿថា ទឹកម្រះគឺជាថ្នាំព្យាបាលដំប៉ៅរលួយមាត់ និង ជំនួយឈាមរដូវ។ ម្រះគឺជាឱ សថត្រជាក់ និងជាអាហារដ៏ល្អសំរាប់ មនុស្ស ដែលកំពុងស្រៀវស្រាវឈឺឆ្អឹងឆ្អែងរកកល់គ្រុន។ ក្រោយ ពេលបរិភោគម្រះ វានឹងជួយបញ្ចុះធាតុកំដៅក្នុងរាងកាយ និង កាត់ស្លេស្ម៍។

តាមរយៈការសិក្សាផ្នេកវិទ្យាសាស្ត្រ គេរកឃើញថា នៅក្នុងផ្លែ និងគ្រប់ ម្រះមានសាធាតុដែលមានគុណសម្បត្តិ ជួយបញ្ចុះជាតិស្ករនៅក្នុងឈា ម ហើយទឹកម្រះកិនស្រស់ៗ មានគុណសម្បត្តិជួយកាត់បន្ថយការបឺត ស្រូប គ្លុយកូស និងបង្កើតអ៊ិនសូលីន ដែលសមស្របធ្វើជាភេជ្ជៈសំរាប់ អ្នកកើតទឹកនោមផ្អែម។

រសជាតិល្វីងតបស់ម្រះ កើតចេញពីសារធាតុ អាល់ខាឡាយដ៍(Alkaloid) មួយប្រភេទដែលមានគុណសម្បត្តិជួយចំរើនអាហារ និងធ្វើជាថ្នាំបញ្ចុះ សារធាតុរលាយនៅពេលម្រះប៉ះនឹងកំដៅ ឬពេលប្រឡាក់នឹងអំបិល។

ក្នុងការធ្វើអាហារយើងគួរប្រើផ្លែម្រះខ្ចី ព្រោះវាមិនសូវល្វីង និងមាន សាច់ស្រួយឆ្ងាញ់ជាងផ្លែចាស់។ វិធីពិនិត្យ មើលម្រះចាស់ឬខ្ចី គេត្រូវ ពិនិត្យមើលគ្រាប់របស់វា។ បើគ្រាប់របស់វាមានពណ៌ក្រហមបញ្ជាក់
ថា ម្រះនោះចា ស់ហើយ។ ម្រះចាស់គួរយកទៅធ្វើម្ហូបស្ងោរ និងត្រូវ ស្ងោរដោយមិនបិទគំរបឆ្នាំង រហូតដល់ពុះឆ្អិនដើម្បីកុំអោយល្វីងខ្លាំង។

ម្រះអាចចាត់ទុកថា ជាបន្លែល្វីងប្រភេទថ្នាំ ដូច្នេះអ្នកដែលមិនចូលចិត្ត រសជាតិល្វីងគួរសាកល្បងរៀនហូបសា កមើល ព្រោះវាមានប្រយោជន៍ ច្រើនណាស់។ ជួនកាលបច្ចេកទេសធ្វើអាហារខ្លះ អាចជួយអោយវា មាន រសជាតិឆ្ងាញ់រហូត លុបបំបាត់ជាតិល្វីងអស់។

បើអ្នកមិនដឹងថា គួរធ្វើអាហារម្រះបែបណាអោយឆ្ងាញ់ទេ ចូរសាក ល្បងតាមបញ្ជីរាយមុខម្ហូប ញាំម្រះនេះលមើល អ្នកនឹងបានឃើញ
ថា ម្រះល្វីងក៏អាចធ្វើអោយឆ្ងាញ់មិនគួរអោយជឿ។

ដកស្រង់ចេញពីសៀវភៅៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាដោយលោក ស៊ឹង ណាំហុង។

https://kronglungvek.com.kh

No comments

Powered by Blogger.