Header Ads

អនុសាសន៍៧ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអ្នកសារ​ព័ត៌​មានជាតិ និងអន្តរជាតិក្នុងឱកាសជំនួបលើកទី៦ របស់អ្នកសារព័ត៌មាន

ភ្នំពេញ


ដោយៈ ហុង ចំណាប់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់អនុសាសន៍​៧ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បី បន្តចូលរួមបំពេញការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មានជូនដល់សង្គម និងរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិឲ្យ​កាន់​តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជាលើកទី៦ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២​។

អនុសាសន៍ទាំង៧ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរ​ភាព​នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈភូមិ ឃុំមាន​មាន​សុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័ន​មានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់​បទ​ល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់​​ប្រដាប់អាវុធ គ្រោះថា្នក់​ចរាចរណ៍ជាដើម។ ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​កសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរក្សា​កិត្តិយស សេចក្តីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ក្នុង​នាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការ​ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ទី២៖ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម (Sea Games ) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុសស្មារតី និងលើក​ទឹក​ចិត្តដល់កីឡាករ កីឡាការិនីយុវជន និងប្រជាពលរដ្ឋយើងឱ្យគាំ​ទ្រ​វិ​ស័យកីឡា ក្រោមពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព» «កីឡានាំមក
នូវ​មិត្តភាព» «កីឡាដើម្បីសុខភាព កម្ពុជាកាត់បន្ថយគ្រោះថ្នាក់​ចរា​ចរណ៍» កម្ពុជាស្អាត» ។

ទី៣៖ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាព​ជា​ដៃ​គូ​ជាមួយរាជរដ្ឋាភិបាល ដោយបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់​ទំ​នា​ក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំង​កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់​ស្តែង​ដែលតម្រូវឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។

ទី៤៖បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើ​ពុក​រលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា​ជាសង្គម​មួយដែលស្អាតស្អំ មានតម្លាភាព សុំឱ្យអ្នកសារព័ត៌មានរបស់យើង​ចូល​រួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជម្រុញកំណែទម្រង់រដ្ឋដើម្បីឱ្យមានតម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាពនិងសិក្សាបញ្ហាដល់សង្គម ហ៊ាន​បញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លឺការពិត និងត្រូវបន្ត​បំ​ផ្លាញចោលពួកឱកាសនិយមស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រក
ក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាព​របស់​អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន។


ទី៥៖បន្តចូលរួមប្រយុទ្ធព័ត៌មានមិនពិត និងព័ត៌មានកែ្លងក្លាយ​ទាំង​នៅ​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មាន​របស់​យើង ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវ​ឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង​ព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតព្រោះព័ត៌មានមិនពិត និង​ព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្ត្រ ដែលអាចធ្វើឱ្យសង្គមទាំង​មូល​មានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើត​មានអរិយភាពជាមួយបរទេស។

ទី៦៖សមាគមសារព័ត៌មានទាំងអស់ ត្រូវបន្តសហការជាមួយ​ក្រ​សួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជា្ជជីវៈសមត្ថភាពជំនាញ​ដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា​ប្រ​ព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីមួយសម្រាប់​ទប់​ទ​ល់​នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគត ដែ​ល​មិនអាចប៉ាន់ស្មានបាន។ យើងត្រូវចាំថា ប្រសិនបើយើងមាន​ឧប​ករណ៍សម្ភារៈទំនើប ប៉ុន្តែយើងមិនមានធនធានមនុស្ស​សម្រាប់​ប្រើ​ប្រាស់ ក៏មិនអាចមានការរីកចម្រើនបានដែរ ជាពិសេសសារព័ត៌មាន​មានប្រពៃណីត្រូវអភិវឌ្ឍន៍ខ្លួន ដើម្បីឈរជើងប្រកួតប្រជែងទីផ្សារ​ជា​មួយប្រព័ន្ធផ្សព្វផ្សាយទំនើប។

ទី៧៖ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដោយធ្វើការផ្សព្វ​ផ្សា​យ​​នូវព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គ្រប់ប្រភេទចូលក្នុង​សហ​គមន៍​របស់យើង៕

https://kronglungvek.com.kh


No comments

Powered by Blogger.