ដើម ញ ជារុក្ខជាតិឱសថសម្រាប់ព្យាបាលជម្ងឺ ដែលជាប់លំដាប់ថ្នាក់លេខ២
ដោយ៖ សេង ស៊ីដារ៉ូ
ទស្សនៈរបស់អ្នកស្រាវជ្រាវអំពីប្រជាជាតិ និងវេជ្ជសាស្ត្របុរាណពិតជាមានសារសំខាន់ មានលក្ខណៈវិទ្យាសា ស្ត្រ និងហ្មត់ចត់។
ការស្រាវជ្រាវទាំងនេះពិតជាចាំបាច់ ព្រោះថាបច្ចុប្បន្ននេះមានប្រមាណ ៦០% នៃឱសថ មានប្រភពមកពីធម្មជាតិ។
ទោះបីជាមានការខិតខំប្រឹងប្រែងស្រាវជ្រាវពីវា ស្នាដៃស្រាវជ្រាវពីឱសថបុរាណនៅហាវ៉ៃ នៅតែអះអាងថា សមាសធាតុសារធាតុចំបង និងប្រ សិទ្ធភាពរបស់ដើម ញ នៅតែមានជាប្រការដ៏អាថ៌កំបាំងនៅឡើយ។
ដើមញ មានឈ្មោះវិទ្យាសាស្ត្រថា Morinda Citrifolia គឺជារុក្ខជាតិស្ថិតក្នុងចំណាត់ថ្នាក់មានសារធាតុសំខាន់ លំដាប់លេខ ២ ក្នុងចំណោមរុក្ខជាតិ ឱសថទាំងអស់។
មនុស្សបានប្រើប្រាស់វានូវសមាសធាតុរួមទាំងអស់ដែ លមាន៖ ដើម ឬស ស្លឹក ផ្កា និងផ្លែ ដើម្បីព្យាបាលជម្ងឺ។
មានជិត ៤០ រូបមន្តព្យាបាលជម្ងឺផ្សេងៗគ្នា ដែលប្រើប្រាស់ ញ ធ្វើជាសមាសធាតុរួមផ្សំដ៏សំខាន់។ ក្នុងប្រវត្តិ សាស្ត្រមនុស្សជាតិ ធ្លាប់រំឮកពីការរស់រានមានជីវិតរបស់មនុស្ស ដែលបានស៊ីផ្លែ ញ នៅពេលប្រឈមមុខជាមួយគ្រោះអត់ឃ្លាន និងជម្ងឺតម្កាត់ផ្សេងៗ។
ដកស្រង់ចេញពីសៀវភៅបន្លែ ផ្លែឈើ អាហារសម្រាប់សុខភាព រក្សាសិទ្ធិដោយលោក ស៊ឹង ណាំហុង។

Post a Comment