លោក នួន ជា អតីតអ្នកនយោបាយរបបកុម្មុយនីស្តកម្ពុជា ជាប្រធានអ្នកមនោ គមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម
ដោយ៖ សេង ស៊ីដារ៉ូ
នួន ជា ត្រូវបានគេស្គាល់ឈ្មោះដើមថា រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់គឺជាអតីតអ្នកនយោបាយក្នុង របបកុម្មុយនីស្តកម្ពុជា ហើយជាប្រធានអ្នកមនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម។
គាត់ត្រូវបានគេស្គាល់ជាសាធារណៈថា ជាបងធំទីពីរបន្ទាប់ពីលោក ប៉ុល ពត ដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩។ ឥលូវនេះ នួន ជា ត្រូវបានឃុំឃាំងរង់ចាំអោយអង្គការសហប្រជាជាតិ កាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តួរនាទីរបស់គាត់ក្នុងរបបវាលពិឃាត គឺអតីតអ្នកដឹកនាំក្នុងរបបខ្មែរក្រហម បីរូបទៀតដែលនៅរស់ហើយរង់ចាំការកាត់ទោសជាមួយ នួន ជា មានដូចជា៖ អៀង សារី ខៀវ សំផនអៀង ធីរិទ្ធ។
ឪពុករបស់ លោកនួន ជា ឈ្មោះ ឡៅ លីវ ជាកសិករដាំពោតដ៏ចំនានម្នាក់ ហើយម្ដាយរបស់គាត់ជាអ្នកកាត់ដេរ។ គ្រួសារលោក នួន ជា កាត់ខ្មែរ-ចិន។ ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ ហើយម្ដាយរបស់គាត់ជា ប្អូនស្រីរបស់ជនអន្តោប្រវេសន៍ដែលមកពី ហ្សានតូ ហើប្រពន្ធរបស់គាត់ជាខ្មែរ។ កាលពីក្មេង នួន ជា ត្រូវបានគេដាក់សញ្ជាតិពីរគឺខ្មែរ និងចិន។ នួន ជា បានចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ,គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ ក្នុងស.វឆ្នាំ១៩៤០,នួន ជា បានសិក្សានៅឯសកលវិទ្យាល័យ ថាមម៉ាសេត (Thammasat) នៅទីក្រុងបាងកក ហើយនិងធ្វើការថែមម៉ោងសំរាប់កិច្ចការបរទេសនៃក្រសួងថៃ។ គាត់បានចាប់ផ្ដើមនូវសកម្មភាព នយោបាយរបស់គាត់ជាមួយគណបក្សកុម្មុយនីស្តស្យ៉ាម ក្នុងទីក្រុងបាងកក។ នួន ជា វិលត្រឡប់មកប្រទេសកម្ពុជា នៅឆ្នាំ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។
ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា គាត់ត្រូវបានគេស្គាល់ថាជាបងធំទីពីរ។ ខុសពីអ្នកដឹកនាំ ជាច្រើននៅក្នុងរបបខ្មែរក្រហម។ លោកនួន ជា មិនបានសិក្សានៅទីក្រុងប៉ារីសទេ។ នៅក្នុងអង្គនីតិបញ្ញតិ្តបានប្រកាសជាសាធារណៈ,ការជួបប្រជុំរបស់តំណាងប្រជាជនកម្ពុជាលើកទីមួយនៅថ្ងៃទី១១ដល់១៣ ខែមេសាឆ្នាំ១៩៧៦,នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។
គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ ក្នុងករណីដែលគាត់មានសុខភាពមិនល្អ។ គាត់ត្រូវបានគេបង្ខំអោយលះបង់នូវតួនាទី ជាប្រធានកិច្ចអង្គប្រជុំដោយក្នុងករណីកិច្ចនេះផងដែរ ជនជាតិវៀតណាមបានរំដោះភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៩។ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល,ជាបានទួលស្គាល់ថាជាមនុស្សបាតសង្គមនៃអ្នកតស៊ូក្នុងរបបខ្មែរក្រហម នៅក្នុងសន្និសិទកាសែតបន្ទាប់ពីបានបង្ហាញសេចក្ដីថ្លែងការណ៍ នូវការឈឺចាប់និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ទាក់ទងអ្នកនៅក្រោមបង្គាប់ និងឯកសារក្នុងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ, លោកនួន ជា បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ក្នុងផ្ទះដ៏សមរម្យមួយក្នុងទីក្រុងប៉ៃលិនជាមួយប្រពន្ធរបស់គាត់ក្បែរព្រំដែនថៃ។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅទីក្រុងប៉ៃលិន ហើយបានបញ្ជូនទៅសាលាក្ដីកម្ពុជា នៅទីក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលខុសត្រូវនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្ម និងសង្គ្រាមប្រឆាំងមនុស្សជាតិ ចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំឃាំង។
ការនិយាយនៅក្នុងតុលាការលើកដំបូងឆ្នាំ២០០៨ គាត់បាននិយាយថា រឿងក្ដីរបស់គាត់គួរតែដោះស្រាយ នៅក្នុងតុលាការអន្តរជាតិ ការជជែកដែលជាបណ្ដឹងតវ៉ាគួរតែពន្យារពេល ពីព្រោះមេធាវីជនជាតិហូឡង់ លោក ម៉ាយខើល ផែសមែន (Michiel Pestman) មិនទាន់បានមកដល់នៅឡើយ(មានតលេខ)។
នួន ជា – វិគីភីឌាhttps://km.wikipedia.org › wiki › នួន_ជា
១ ជីវប្រវត្តិ — ជីវប្រវត្តិ[កែប្រែ]. នួន ជា … ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ …
ឈ្មោះ៖ រុង ប៊ុនរួតថ្ងៃកំនើត៖ ថ្ងៃទី៧ ខែកក្កដា ឆ្…ឪពុកឈ្មោះ៖ ឡៅ លីវ ១ ជីវប្រវត្តិ · ២ តួរនាទី… · ៣ បទចោទប្រកាន់ ·

Post a Comment