Header Ads

ប្រជាជនកម្ពុជាជាង ១.៧លាននាក់បានស្លាប់ ក្រោមអំណាច ប៉ុល ពត ក្នុង​របបខ្មែរក្រហម

 ដោយៈ សេង ស៊ីដារ៉ូ

ប្រជាជនកម្ពុជាប្រមាណជាង១.៧លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ក្រោមអំណាចរដ្ឋាភិបាលដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងចំ​ណោម​អ្នករងគ្រោះ ក៏មានម្ដាយ ឪពុក និងបងប្អូនប្រុសៗរបស់ ធិត សំបាត់ ផង​ដែរ។ គាត់ បាននិយាយថា គាត់មិនយល់ហេតុអ្វីបានខ្មែរក្រហមបណ្ដោ​យ​អោយមានអំពើហិង្សារ កើតមានលើជនរួមជាតិឯងដូចនេះ។

ក្នុងឆ្នាំ១៩៩៩ គាត់បានសំរេចចិត្តនិងពន្យល់បង្ហាញពីអតីតខ្មែរក្រហម។គ្មាននរណាម្នាក់ហ៊ានទទួលពីអំពើឃាតកម្មនេះទេ។[១]
ក្នុងឆ្នាំ២០០១ គាត់បានជួបជាមួយ នួន ជា ជាតំណាងរបស់ប៉ុល ពត ក៏បានដឹងថា ជាបងធំទីពីរ។ នួន ជា រស់នៅជាមនុស្សពិសេស​ម្នាក់ក្នុង​ក្រុម ក្នុងទីក្រុងតូចមួយនៅព្រំដែនកម្ពុជា ថៃ។ សំបាត់ បានទៅសួរសុខ​ទុក្ខ នួន ជា ជាច្រើនដងរៀងរាល់ចុងសប្ដាហ៍ ប្រហែលជារយៈពេល​បី​ឆ្នាំ។[២] ក្នុងអំឡុងពេលនោះ នួន ជា បានស្មគ្រចិត្តនិយាយជជែកអំពី​ដំណើរ​​ការ ការធ្វើនយោបាយរបស់គាត់ លើកលែងតែបីឆ្នាំកន្លះ ក្នុង​របប​ខ្មែរក្រហម។
ពីមុនគាត់ត្រូវបានសំភាសន៍ ដោយអ្នកកាសែតភាគខាងលិច និងអ្នក​កា​សែត ជប៉ុន ប៉ុន្តែគាត់តែងតែបដិសេធមិនទទួលខុសត្រូវ នូវឃាត កម្ម​ទៅ​​​​លើមហាជនកម្ពុជាទេ។ ក្នុងឆ្នាំ២០០៤ នួន ជា បានទទួលសារ ភាព​លើកទីមួយទៅសំបាត់ ចំពោះការសំរេចចិត្តធ្វើឃាតកម្មថា គាត់បានធ្វើ​ជាមួយ ប៉ុល ពត។ សំបាត់ បានបន្ត សំភាសន៍ នួន ជា លើតួនាទីរបស់​គាត់ ក្នុងរបបវាលពិឃាត សំរាប់រយៈពេលបីឆ្នាំជាង។ អំឡុងពេលនោះ ក្រុមប្រឹក្សាវិសាមញ្ញនៃអង្គការ សហប្រជាជាតិ ក្នុងតុលាការកម្ពុជា (អ៊ី ស៊ី ស៊ី ស៊ី ) ត្រូវបានបតិដ្ឋានប័ន ស៊ើបអង្កេតនូវការនិយាយដោះសារ បទឧក្រិដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សំបាត់បានសំភាសន៍ នួន ជា រហូតដល់ខែកញ្ញា ឆ្នាំ២០០៧ ក្រោយ​ពេល​ដែលគាត់បានត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទសង្គ្រាមឧក្រិដ្ឋ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយ (អ៊ី ស៊ី ស៊ី ស៊ី )។ ខ្សែភាពយន្ត សំដៅលើការប្រព្រឹត្តបទឧក្រិដ្ឋពីរ ក្នុងរបបខ្មែរក្រហម នៅភូមិភាគនិរតី​នៃប្រទេសកម្ពុជា។
ឃុន និង សួន នាំសំបាត់ ទៅកន្លែងកើតហេតុ កន្លែងដែលមានការកាប់​សំលាប់រង្គាល ហើយណែនាំទៅអោយប្រធានការិយាល័យ​របស់ពួក​គេ​។ នៅចុងបញ្ចប់នៃខ្សែភាពយន្ត សំបាត់ទៅជួប នួន ជា ហើយសមមិត្ត​អតីតខ្មែរ​ក្រ​ហម បីរូបទៀត ព្យាយាមយល់ពីប្រវត្តិ នៃការអោយមនុស្ស​ស្លាប់​ច្រើនយ៉ាងនេះ។

នួន ជា - វិគីភីឌាhttps://km.wikipedia.org › wiki › នួន_ជា

ជីវប្រវត្តិជីវប្រវត្តិ[កែប្រែ]. នួន ជា ... ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ ...

ឈ្មោះ៖ រុង ប៊ុនរួតថ្ងៃកំនើត៖ ថ្ងៃទី៧ ខែកក្កដា ឆ្...ឪពុកឈ្មោះ៖ ឡៅ លីវ

១ ជីវប្រវត្តិ · ២ តួរនាទី... · ៣ បទចោទប្រកាន់ · ៤ សង្ខេប...

No comments

Powered by Blogger.