លោក សេង សាប៊ុន គឺជាជាងចម្លាក់ថ្មភក់ ដ៏ល្បីនាពេលបច្ចុប្បន្ន ដែលជាកេរ្តិ៍មរតក បានបន្សល់ទុកពីមនុស្សជំនាន់មុន
ខេត្តកំពង់ធំៈ
ដោយ៖ ឌឹម គឹមហាក់
ជាងចម្លាក់ថ្មភក់សម័យថ្មី បានកំពុងបង្ហាញស្នាដៃចម្លាក់ ដែលខ្លួនបានរៀនសូត្របន្តវេន ពីមនុស្សជំនាន់មុនដែលធ្វើឲ្យស្នាដៃចម្លាក់នេះ មានភាពរស់រវើក និងល្បីល្បាញ ទើបធ្វើឲ្យទាក់ទាញ អតិថិជន មានការកម្ម៉ង់យកទៅប្រើប្រាស់ច្រើន។
លោក សេង សាប៊ុន មានមុខរបរជាងចម្លាក់រូបព្រះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា របរចម្លាក់ព្រះនេះ មានរយៈពេក៥ឆ្នាំមកហើយ ដោយចេះពីឪពុកខ្លះ និងចេះមកពីអ្នកជំនាញ មកបង្ហាត់ខ្លះផងដែរ ទើបធ្វើឲ្យមុខរបរនេះ បានកាក់កបចេះតែទៅមុខជាលំដាប់។ លោក សាប៊ុន បានបន្ថែមទៀតថា ក្នុងការឆ្លាក់ព្រះ មានការពិបាកច្រើន ដោយសារផលប៉ះពាល់ហុយ ដោយសារធូលីកំទេចថ្មរាល់ថ្ងៃ ហើយតាមរូបសណ្ឋាន មានសភាពធំៗ ត្រូវប្រើពេលវេលាយូរខែ ទើបសម្រេចផល។ វត្ថុដើមនៃថ្មភក់ គឺនាំចូលមកពីខេត្តព្រះវិហា។
ដោយសារពីមុន អ្នកចម្លាក់ភាគច្រើន យកតែថ្មដាពីភ្នំសន្ទុក យកមកឆ្លាក់ តែក្រោយមករដ្ឋត្រូវបានបិតហាមឃាត់ មិនឲ្យយកប្រភេទថ្មភ្នំសន្ទុកនេះទៀតទេ ម្លោះហើយត្រូវទិញនាំចូលមក ពីខេត្តព្រះវិហារវិញ។
អតិថិជនដែលកម្ម៉ងជាវរូបព្រះ ជាស្នាដៃរបស់ខ្មែរ ភាគច្រើនមកពី២៥ រាជធានី ខេត្ត ក្រុង ហើយរូបដែលធំពិបាកជាងគេ គឺរូបចម្លាក់បល័ង្គពេជ្រ ដែលមានតម្លៃរហូតដល់ ២០០០០ដុល្លារ ហើយរូបបន្ទាប់មានរូប ត្របកឈូកអង្គរ ការបំបែក ត្រូវប្រើពេលវេលាចម្លាក់៤ខែឡើង។ ដោយឡែកចំពោះរូបតូចមានតម្លៃពី ៣០០-៤០០ដុល្លារ៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment