លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ការងារគណបក្សប្រជាជន និងដើម្បីអនុវត្តកម្មវិធីនយោបាយឱ្យបាន សម្រេចជោគជ័យក្នុងឆ្នាំ២០២៣ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ
ខេត្តស្វាយរៀង
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ គណបក្សប្រជាជន ខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី៨ ខែមករា កន្លងទៅនេះ។
ខណៈពេលនោះ លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោក ជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ខេត្ត និងក្រុមការងារគ្រប់ជាន់ថ្នាក់ យកចិត្ត ទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ជូនខេត្តស្វាយរៀង គួរជាទីមោទនៈភាព។
លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តសហការរួមគ្នាប្រើ ប្រាស់ ឱ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យាបាយសរុប ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចលេខ៖ ៣៣៣/០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងផែន ការសកម្មភាព លេខៈ ០០១/២២ ផក.គខ របស់ គណៈអចិន្ត្រៃយ៍ គណបក្សខេត្ត ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣។
លោកជំទាវ បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការ គណបក្សក្រុងស្រុក គ្រប់ថ្នាក់គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕
https://kronglungvek.com.kh
Post a Comment