Header Ads

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ស្នើដោយ រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ដោយៈ សេង ស៊ីដារ៉ូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីទទួលយកសេចក្តីព្រាង​ច្បាប់ចំនួនពីរ ស្នើដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា ដើម្បីអនុម័ត​លើ​របៀបវារៈមួយចំនួន ដែលជាការងារនីតិកម្មរបស់រដ្ឋសភា កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។

បន្ទាប់មកប្រធានរដ្ឋសភា និងគណៈកម្មាធិការអិចន្រ្តៃរដ្ឋសភា បាន​អនុម័ត​ទទួលយកសេចព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយ​រាជ​រដ្ឋាភិបាលមកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ទំាងពីរនោះ មានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង​ទឹកស្អាត។ ខណៈពេលនោះ គណៈកម្មការជំនាញរដ្ឋសភាពិនិត្យ​សិក្សាសេចក្តីព្រាងច្បាប់ទាំងពីររួច នឺងធ្វើរបាយការណ៍ជូនគណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្តយឡើងវិញ៕

https://kronglungvek.com.kh

No comments

Powered by Blogger.