Header Ads

សម្តេច ហេង សំរិន បានអនុញ្ញាតឲ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានអង្គមហាសន្និបាតលើកទី៧៦ នៃ​អង្គការសហប្រជាជាតិ ព្រម ទាំងគាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការ​ពង្រឹង​សាមគ្គីភាព រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន បានអនុញ្ញាតឲ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានអង្គមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិក្នុង ឱកាសចូលជួបសម្តែងការគួរសម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
នៅ​វិមាន​រដ្ឋ​សភា។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា គាំទ្របេសកកម្ម និងតួនាទី​របស់អង្គការ​សហ​ប្រជា​ជាតិ ក្នុងការ​ពង្រឹង​សាមគ្គីភាព រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហា​វិវាទ និងជម្លោះ​នានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែល​បានអនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងការបំពេញ​ទស្សនកិច្ច​
នៅ​កម្ពុជា។ ឯកឧត្តម មានការកោតសរសើរចំពោះវីរភាព​និងកាលៈ
បង់ ដ៏ធំធេងរបស់សម្តេច​ប្រធានរដ្ឋសភាក្នុ​ង​ការ​រំដោះប្រទេសកម្ពុជា ស្តារ និងអភិវឌ្ឍប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់
សម្តេច។

សម្តេច ហេង សំរិន បានមានប្រសាសន៍​បន្តថា ការចាប់បដិសន្ធិ នៃ ព្រះរាជាណាចក្រកម្ពុជា ជាលើក​ទី២ គឺមានការជ្រោមជ្រែងយ៉ាង សកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួម​ចំណែក​យ៉ាងសកម្មជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញាត្តិ ក្នុងការឈានទៅ​សម្រេច​បាននូវរាល់របៀបវារៈសកល នានា ដែលបានដាក់ចេញក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍​សកល​ឆ្នាំ២០៣០ ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពី សន្តិភាពនៅ​កម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកង កម្លាំងរក្សាសន្តិភាពមកជួយកម្ពុជា។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនឹងមិន អាចខ្វះបានរវាង អង្គការសហ​ប្រជាតិ និងអន្តរសភា(IPU) ហើយឯក ឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តា​ប្រទេ ស​នានា គួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេស ដែល ទទួលកងរក្សាសន្តិភាព​អង្គ​ការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេល នេះ កម្ពុជាបានបញ្ជួនកងកម្លាំងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្រប​ខណ្ឌអង្គ ការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើន​ក្នុង​សកលលោក។ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានជូនពរឲ្យកម្ពុជា​សម្រេចបានគោលដៅ​អភិវឌ្ឍន៍​ក្នុង​ការក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់ នៅឆ្នាំ​២០៥០​។

សម្តេច ហេង សំរិន បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបាន​ក្លាយ​ខ្លួនជាប្រទេសដែល បានរួមចំណែក ជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និង​មនុស្សធម៌ ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ៨ ពាន់នាក់ ចូលរួមក្នុង​បេសកកម្ម​ចំនួន១១លើក ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេស​កម្ពុជា​ជាប់ ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស។

ហើយរដ្ឋសភាកម្ពុជាក៏បានរួមចំណែក​យ៉ាង​​សកម្មក្នុងការថែរក្សា និង កសាងសន្តិភាពក្នុងតំបន់ និងសកលលោក ជាមួយដៃគូស្ថាប័ន​នីតិ ប្បញ្ញាត្តិ​នានា ក្នុងការប្រតិបត្តិការងារការទូតសភា ជាពិសេសតាម រយៈស្ថាប័នសហភាពអន្តរសភា (IPU) ដែល​មានភារកិច្ចធ្វើសេចក្តី រាយការណ៍ជូនអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជា
ជាតិ៕

https://kronglungvek.com.kh

No comments

Powered by Blogger.