គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្នើសុំថវិកាពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥០-៦០លានដុល្លារ សម្រាប់ចំណាយ លើ ការបោះឆ្នោត ឆ្នាំ២០២៣
ភ្នំពេញ
ដោយៈ ហុង ចំណាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងរៀបចំគម្រោង ដាក់ស្នើសុំថវិកាជាតិ ចាប់ពី ៥០-៦០ លានដុល្លារអាមេរិក ពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ចំណាយក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ គជប លោក សម សូរិដា បានបញ្ជាក់ថា ថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០២២ នេះ អគ្គលេខា ធិការដ្ឋាន គជប បានបើកកិច្ចប្រជុំ ពិភាក្សាអនុម័តលើគម្រោងស្នើសុំថវិការ ដើម្បីត្រួតពិនិត្យ និងអនុម័ត មុននឹងដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្នើសុំការ អនុ ម័តយល់ព្រមពីរដ្ឋសភា។ ចំនួនថវិកាដែល គ.ជ.ប ដាក់ស្នើសុំពីថ្នាក់ ជាតិនេះ បើធៀបនឹងការចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺប្រហាក់ប្រហែលគ្នា។
លោកសម សូរិដា បានបន្ថែមទៀតថា ថវិកាស្នើសុំនេះ សម្រាប់ដំណើរ ការបោះឆ្នោតទូទៅ និងដើម្បីទៅតាមទំហំការងារ និងលទ្ធភាពការងារ របស់ គជប ជាក់ស្តែងផងដែរ។ ហើយថវិកានេះនឹងសម្រេច ត្រឹមអគ្គ លេខាធិការដ្ឋាន គ.ជ.ប សិន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យ និង សម្រេច ។
https://kronglungvek.com.kh

Post a Comment