គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចាត់តំណាងពីរ នាក់ ដាក់ពាក្យបឹង លោក សុន ឆ័យ អនុប្រធានភ្លើងទៀន ពីបទបរិហា កេរ្តិ៍ជាសាធារណៈ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្ថាប័ន គ.ជ.ប ដែលស្របតាមគោរការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចាត់តំណាងចំនួនពីនាក់ ដែលមានឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដាក់ពាក្យប្តឹង លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅថ្ងៃទី៧ ខែមិថុនា ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ IDEA TAlK នៃសារព័ត៌មាន cambodialy ចូលទៅព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ក្នុងការដាក់ពាក្យបណ្តឹងនេះ គ.ជ.ប រៀបរាប់ពីអង្គហេតុថា លោក សុន ឆ័យ បានឆ្លើយតមទៅនឹងសំនួរ របស់សារព័ត៌មានលោក តាំង សារ៉ាដា ដែលមានខ្លឹមសារថា លទ្ធផលបោះឆ្នោតនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ គឺមានការបំភ័យ មានការទិញ និងមានការលួច ទើបនៅសល់ប៉ុណ្ណឹង ហើយយើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ បើវា លួចគោ៣ ហើយ យើងម៉េចមិនឲ្យលួចទាំង៥ទៅ។ លោក សុន ឆ័យ បានបន្តទៀតថា មិនមែនគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះតែនិយាយនោះទេ គេមានបច្ចេក ទេស គេមានវត្ថុតាង គេមានប្រធានភូមិនៅឯណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោត ហ្នឹងយកទាហានឲ្យដើរគគ្រឹកគគ្រេង ទាំងយប់ ហ្នឹងធ្វើអ្វីខ្លះ និងស្អីៗហ្នឹងគេដឹង។ ដូច្នេះខ្ញុំគិតថា វាអត់ ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ ហើយលទ្ធផលមិនឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដនោះទេ។
គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមខ្លឹមសារដែលលោក សុន ឆ័យ ឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ គឺបាន ចោទប្រកាន់បំភ្លៃខុសពីការពិត បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោរការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
គ.ជ.ប បានប្តឹង លោក សុន ឆ័យ ចំនួនពីករណី គឺ៖
១ ផ្តន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ជត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
២ ឲ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕
https://kronglungvek.com.kh
Post a Comment