សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កូវីដ១៩ មិនអាចបង្អាក់ដំ ណើរការអភិវឌ្ឍសង្គមកម្ពុជាបានទេ ខណៈពេលសម្តេច បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប
ខេត្តសៀមរាប
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កូវីដ១៩ មិនអាចបង្អាក់ ដំណើរការអភិវឌ្ឍសង្គមកម្ពុជាបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរ ក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។ ផ្លូវទាំង៣៨ខ្សែ គឺយកកម្ពុជា ចិញ្ចឹមកម្ពុជា សាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង។
សម្តេចតេជោ ពិតរីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលនេះជាតារារះទិសឧត្តរ។ សម្តេចពិតជាមានមោទនភាពចំ ពោះសមិទ្ធផលនេះ ព្រោះមិនមែនកើតឡើងដោយភាពងាយស្រួល នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមការងារសាង សង់ ដែលភាគច្រើនសុទ្ធតែជាធនធានវ័យក្មេងរបស់កម្ពុជា។ ផ្លូវទាំង ៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះ ជាតិ។ ផ្លូវទាំងនេះគ្មានឡើយឈ្មោះ លន់ នល់ សិរិមតៈ ចេងហេង និងសឹង ង៉ុកថាញ់ ដែលជាអ្នកក្បត់ជាតិនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសនិ្តភាព បានផ្តល់ឱកាស ឱ្យកម្ពុជាកសាងនូវសមិទ្ធផលគ្រប់បែបយ៉ាង។ ការសាងសង់ផ្លូវ និង កែលម្អស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពល រដ្ឋនោះឡើយ។ សម្តេចតេជោ បានថ្លែងថា មានប្រជាពលរដ្ឋខ្លះដែល ប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសៀមរាប សុខចិត្ត ទៅនៅវត្តហើយប្រគល់ដីជូនអាជ្ញាធរ។ សម្តេចតេជោ បានគោរព និង កោតសរសើរយ៉ាងខ្លាំង ចំពោះការលះបង់ និងការចូលរួមរបស់ប្រជា ពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរ ខេត្តសៀមរាប យកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលត្រូវផ្លាស់ចេញពី កន្លែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងសៀមរាប ហើយ ទៅរស់នៅភូមិ អភិវឌ្ឍន៍តេជោរុណតាឯក។ សម្តេច រីករាយខ្លាំងចំពោះ ការរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលអញ្ជើញពិនិត្យផ្លូវទាំង ៣៨ ខ្សែក្នុងក្រុង ហើយឃើញរថយន្តចតមុខផ្ទះរបស់ប្រជាពលរដ្ឋ ក៏ធ្វើឱ្យ សម្តេចនឹកឃើញដល់អតីតកាលរបស់កម្ពុជា ដែលមានត្រឹមតែកង់ចត មុខផ្ទះ។
https://kronglungvek.com.kh

Post a Comment