រដ្ឋសភាទទួលយកសំណើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល ស្តីពី សុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ខែមេសា ឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សានេះ មានសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៍បានស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធសហការរៀបចំទទួលបដិសណ្ឋារកិច្ច ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ឯកឧត្តម Om Birla ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) ដែល នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា នេះផងដែរ៕
https://kronglungvek.com.kh

Post a Comment