សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាវាជប៉ុន បានចូលចតនៅ កម្ពុជា គឺចំខួប៣០ឆ្នាំ របស់ PKO ដែលទទួលបានភាពជោគជ័យ នៃប្រតិ បត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំ
ខេត្តព្រះសីហនុ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅ ប្រទេ សជប៉ុននោះ។ បន្ទាប់មក ឯកឧត្តម Noguchi បានសំដែងការអបអរ
សា ទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានធ្វើជាប្រធាន អាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប៣០ឆ្នាំ នៃ ប្រតិបត្តិការរក្សាសន្តិភាព(PKO)។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាមាន មោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេច បានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញ តំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាព និងគោរពច្បាប់ឲ្យបានត្រឹមត្រូវ។
ឯកឧត្តម Noguchi ក៏បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្ម ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបើកចំហ និង សេរី។ ឯកឧត្តម Noguchi បានប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថ ភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីក រាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺ ចំខួប៣០ឆ្នាំ របស់ PKO ដែលទទួលបានភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំមុន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រតិបត្តិការរក្សាសន្តិ ភាព PKO ៣០ឆ្នាំកន្លងទៅនេះ ជប៉ុន មានតួនាទីនៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាព ហើយប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀត។
https://kronglungvek.com.kh
Post a Comment