ការប្រមូលផលពីដំណាំត្រប់ និងរក្សាពូជទុក
ដោយៈ សេង ស៊ីដារ៉ូ
ត្រប់អាចប្រមូលផលបានក្រោយពីការដាំរយៈពេលខុសៗគ្នា ទៅតាមប្រភេទរបស់ត្រប់ និងប្រភេទរបស់ពូជ ។ ប្រភេទត្រប់ផ្លែខ្ចីដូចជា៖ ត្រប់ពងមាន់ និង ត្រប់ក្រាំងរមាស និង ត្រប់សណ្ដាយផ្លែខ្ចី គឺចន្លោះពី ៧០ ទៅ ៧៥ថ្ងៃ ហើយការប្រមូលផលអាចច្រើនលើក អាស្រ័យលើការថែទាំពិសេសគឺ ការកាត់ស្លឹកចាស់ចោល ដាក់ជីបន្ថែម និងស្រោចទឹក ។
ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំងរមាសគឺ
១១ ដល់ ១៣ តោន/ហត។ ត្រប់ពងមាន់ទទួលផលពីចន្លោះពី ៨ ទៅ ១០ តោន/ហត រីឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី
៧ ដល់ ៩ តោន/ហត។ ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានិងត្រប់ខាងលើដែរ អាស្រ័យទៅតាមប្រភេទពូជ
ពូជទំនើបចន្លោះពី ៦៥ ដល់ ៧៥ថ្ងៃ ពូជក្នុងស្រុកចន្លោះពី ៧៥ ដល់ ៨០ ចំពោះទិន្នផលចន្លោះពី
៨ដល់១១ តោន/ហត។ ត្រប់អាចប្រមូលផលបានច្រើនសារអាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗចោលនៅពេលវាបន្ថយផ្កា។
ដើមើ្បអោយផ្លែត្រប់ទទួលបាននូវ
សោភ័ណ្ឌភាពបានល្អ និងគុណភាពគេតែងតែធ្វើការប្រមូលផល ពេលព្រឹកព្រលឹម ឬល្ងាចត្រជាក់
ក្រោយពិស្រោចទឹកហើយ។ បេះហើយត្រូវយកទៅផ្សើមទឹកជាចំហាយបន្ដិចៗទើបរៀបចំទុកដាក់ក្នុងឧបករណ៍ដឹកជញ្ជូន។
ការដោតទំរ និងការតាក់តែងមែកត្រូវដោតទ្រើងឲ្យរួចរាល់ បន្ទាប់ពីដាំកូនត្រប់បាន២អាទិត្យ
ការដោតទ្រើងតាមរបៀបផ្សេងៗគ្នាដែលអាចធ្វើបានដើម្បីទល់ដើម មែកធ្លាក់មកដី កាត់ខ្នែងផ្នែកខាងក្រោម
ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។
ការប្រមូលផលទំហំផ្លែត្រប់បេះទៅតាមតំរូវការទីផ្សារ
ត្រូវបេះផ្លែនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទង បេះផ្លែដាក់ក្នុងសំភារៈដែលមានផ្ទៃរលោង
ដើម្បីជៀសវៀងការកកិតនិងជាំផ្លែ ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិត ថង់ត្រូវចោះរន្ធតូចៗ
ដើម្បីឲ្យមានខ្យល់ចេញចូលកុំឲ្យស្លោក ជៀសវាងច្រកបន្លែហួសបរិមាណ។ ហាមប្រើសំភារៈគ្មានខ្យល់ចេញចូល
ព្រោះវាធ្វើឲ្យបន្លែខូចគុណភាព (ទន់ ប្រែព៌ណលឿង និងងាយរលួយ។
ការចំរាញ់គ្រាប់៖
- ជំហ៊ានទី១៖
កាត់ទងផ្លែជាចំនិតស្ដែងៗ បន្ទាប់មកពុះផ្លែជាពីរ ចំណែក ។
- ជំហ៊ានទី២: យកសាច់គ្រាប់ចេញពីផ្លែ
រួចច្របល់ជាមួយទឹក
- ជំហ៊ានទី៣៖ ត្រាំទឹករយៈពេល ៣០
វិនាទី បន្ទាប់មកច្របាច់ស្រង់គ្រាប់ចេញពីក្នុងទឹក ។
- ជំហ៊ានទី៤៖ ធ្វើការញែកជាតិរំអិលចេញពីសាច់ផ្លែ
អោយបានស្អាតល្អ ។
- ជំហ៊ានទី៥៖ ដាក់ពង្រាយសាច់ផ្លែលើក្រដាស
ឬ កន្សែង រក្សាទុកអោយបានស្រស់ល្អ ។
- ជំហ៊ានទី៦៖ ចុងបញ្ចប់ធ្វើការមូលកន្សែងគ្រាប់
ហើយរក្សាទុកនៅកន្លែងដែរមានត្រជាត់ស្អាត ឆ្ងាយពីកំដៅថ្ងៃ អោយរយៈពេលចាប់ពី ២ ទៅ
៣ ថ្ងៃ រហូតដល់គ្រាប់មានសភាពស្ងួតល្អ និង អាចយកទៅដាំបាន [៤]។.
http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype=
Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253
-plant Genetic andBreeding របស់និស្សិតជំនាន់ទី៥
ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H.
McCormack, Ph.D.)
http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis
ក្រសូងកសិកម្ម
និងការស្រាវជ្រាវពីនិស្សិត នៅសាកលវិទ្យាល័ភូមិន្ទកសិកម្ម
សៀវភៅដំណាំត្រប់របស់ក្រសួងកសិកម្ម
និង នេសាទ លេខ ១៤៤៥. CAM(SF ) 2005 រ៉េន
រដ្ឋា សិស្សកសិកម្ម ( បាត់ដំបង)

Post a Comment