Header Ads

ចេនឡា រឺ កម្វុជ (កាំវុជៈ) ជាឈ្មោះចិន ហៅកម្ពុជា ពីការធ្លាក់ចុះ​នៃនគរ​ភ្នំ (扶南) គេស្គាល់ថា ចឹងឡាប ជាភាសាយួន (ដែលមាននៅក្នុង​ការ​បញ្ចេញ​សំឡេងចិន-យួន)

ដោយៈ សេង ស៊ីដារ៉ូ


ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; វៀតណាម ៖ [Chân Lạp] error: {{lang}}: text has italic markup (help)) ជាឈ្មោះ ចិន ហៅកម្ពុជា បន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ (扶南) ដែលគេស្គាល់ថា ចឹងឡាប ជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។


ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិន ជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈ​និងទំនៀម​ទំ​លាប់​នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរ នៅសម័យកាលចាប់ពីចុង​សតវត្ស​ទី៦ ដល់ដើមសតវត្សទី៩ តែប៉ុណ្ណោះ។

កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក[១] ដែលដែនមេកន្ទ្រាញ​តូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុង​សិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះ​កាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២] មានឈ្មោះ​ក្សត្រ​មួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាង​មិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយ​នឹងព្រាហ្មណ៍​ម្នាក់​នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។

តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ នៅបាសាក់/លាវ (K.៣៦៣) [៣] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនា ដែលត្រូវជាព្រះ​អនុជ​នៃព្រះបាទភវវម៌្ម។

មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេ​ស​​ថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[៤] ដែលផ្ដល់​ព័ត៌មាន​ថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល​/​​ប្រទេសថៃ (K. ៤៩៦) [៥] បានឲ្យដឹងថា ព្រះនាមនៃព្រះបិតាព្រះ​បាទ​វីរវម៌្មមានព្រះនាមថា សាវ៌ភៅម។

សិលាចារឹកទាំងប៉ុន្មាននេះ បានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បាន​​គ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រា​នៅ​ក្នុងសិលាចារឹក K.១៥១ ពីរបងរមាសនៅឦសាន​បុរ (រមណីយ​ដ្ឋាន​បុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្ត​ន្ឫប) នៃ​ស្ដេចស្នងរាជ្យបន្តពីព្រះបាទ ភវវម៌្មទី១ ព្រះបាទ​មហេន្ទ្រវម៌្ម (ព្រះនាម​សំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះ​បាទឦឝានវម៌្មបាន​កសា​ង​នៅថ្ងៃ១៣ មេសា ឆ្នាំ៥៩៨ កំឡុងរជ្ជកាលព្រះបាទ​ភវវម៌្មនូវរូបបដិមា​តំណាងឱ្យ កល្បវាសុទេវ (Kalpavāsudeva)(ព្រះវិស្ណុ)។[៦]

មានការស្របគ្នាជាច្រើនជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុត ដែល​​បានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិ​សាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថា​ចំណាប់ផ្ដើមនៃ​សតវត្ស​ទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និងអ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។

រាជធានីចុងក្រោយគឺឦឝានបុរ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[៨]

httpas://kronglungvek.com.kh
ចេនឡា - វិគីភីឌា https://km.wikipedia.org › wiki › ចេនឡា
៤ ព្រះរាជាគ្រងរាជ្យនៅសម័យ ... — ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា[កែប្រែ] ...
សម័យកាលប្រវត្តិសាស្រ្ត៖ មជ្ឈិ...
▪ បន្តទៅឱ្យអាណាចក្រខ្មែរ៖ ៨០២
រដ្ឋាភិបាល៖ រាជាធិបតេយ្យផ្ដាច...
▪ សាមន្តរដ្ឋនគរវ្នំ៖ ៥៥០
‎៣... • ‎៤ ព្រះរាជា... • ‎៥ បំរែបំរួល... • ‎៦ អរិយធម៌

No comments

Powered by Blogger.