ព្នៅ ជាដើមឈើមង្គល និងជាថ្នាំបំប៉នសុខភាព
ដោយៈ សេង ស៊ីដារ៉ូ
ផ្នែព្នៅមានជ័រស្អិត អាចប្រើបិទក្រដាសផ្សេងៗ ជំនួសអោយបាយម៉ាន ឬកាវស្អិតបាន ផ្លែព្នៅនៅក្នុងប្រទេស កម្ពុជាយើង វាមានប្រយោជន៍ទាំងផ្នែកអាហារ និងផ្នែកឱសថ។
ព្នៅត្រូវបានគេចាត់ទុកថា ជាដើមឈើមង្គល និងជានិមិត្តរូបនៃភាព
ចំរើនរុងរឿង ដែលមនុស្សបុរាណនិយម ដាំនៅតាមស្រុកភូមិ។ មនុស្សបុរាណក្នុងតំបន់ខ្លះ ពេលចេញទៅប្រកបការងារ ឬចេញទៅបំពេញបេសកកម្ម ផ្សេងៗ រួមទាំងចេញទៅធ្វើសឹកសង្គ្រាមផង គេនិយមនាំគ្នាយកត្រួយព្នៅសៀតត្រចៀក ដើម្បីជាសរីសួស្តី។
ព្នៅមានឈ្មោះជាភាសាអង់គ្លេសថា Bealfreit និងឈ្មោះវិទ្យាសាស្ត្រ Aegle marmelos Corr ស្ថិតក្នុងអំបូរ Rutaceae។ ព្នៅមានច្រើនប្រភេទដូចជា ព្នៅសណ្តាយ ព្នៅសំបកទន់ជាដើម។
ប្រភពដើមរបស់ដើមព្នៅ
ព្នៅ គឺជារុក្ខជាតិ មានប្រភពមកពី អូស្ត្រាលី ស្រីលង្កា និងឥណ្ឌា ទើបត្រូវគេ ហៅជាភាសាអគ្លេសម្យ៉ាងទៀតថា Bengal Quince។
ខ្មែរយើងចាត់ទុកព្នៅថា ជាដើមមង្គល ខណៈដែលពពួកឥណ្ឌាមានជំនឿថា វាមាន ទំនាក់ទំនងជាមួយព្រះសិវៈ និងមានគុណសម្បត្តិឱសថដ៏ល្អ។
ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព។

Post a Comment