Header Ads

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យផ្លូវ DBST នៅស្រុកត្បែងមានជ័យ ប្រើប្រាស់ហិរញ្ញប្ប​ទាន ជំនួយ​ឥតសំណង រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់



 ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ


 រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ​ប្រវែង ៣២ គ.ម នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨។

ហើយកម្មវិធីកែលម្អហេដ្ឋរចនាសម្ព័ន្ធជនទជំហានទី៤នេះ​ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រើប្រាស់ហិ រញ្ញប្ប​ទាន ជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិ វឌ្ឍន៍​អាល្លឺ​​ម៉ង់(KfW) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។


លោក នួន ដាញ៉ិល  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣២ គ.ម ​នេះ​​តភ្អាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ​ដោយឆ្លងកាត់​ឃុំរក្សា ក្នុងភូមិសាស្រ្ដស្រុករវាង ទៅភ្ជាប់ភូមិស្អាង ឃុំស្អាង ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារនេះ​ត្រូវបាន​សាសង់រួចជាស្ថាបពរហើយ។​


កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី ៤ បានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាល កៅ ស៊ូពីរជាន់ប្រភេទ DBSTសរុបប្រវែងជាង ៤៨ គ.ម​ នៅខេត្តគោលដៅចំនួន ៤ គឺ ខេត្តបាត់ដំបង បន្ទាយ មានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។ បច្ចុប្បន្នកម្មវិធីនេះ ត្រូវបានបញ្ចប់នៅបំណាច់ ឆ្នាំ២០១៨។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលក្រួស ក្រហមមួយខ្សែប្រវែង ៤៥គ.ម ដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុច ដុងក្រឡ ទៅកាន់ ទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជន បទ។

លោកអភិបាលស្រុកសៀមប៉ាង បានឲ្យដឹងថា ផ្លូវប្រវែង ៤៥គ.ម នេះខូចស្ទើរទាំងស្រុង ដោយសារទឹក ជំនន់ទឹកភ្លៀងផង និងទឹកជំនន់ទន្លេមេគង្គផង ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ លទ្ធផលនៃការ ជួសជុល សម្រេចបានប្រមាណ ៨៥%ហើយ នឹងបញ្ចប់នៅមុនបំណាច់ឆ្នាំនេះ។

ប្រជាពលរដ្ឋស្រុកសៀមប៉ាង បានសម្ដែងការដឹងគុណចំពោះ សម្ដេច ហ៊ុន សែន ដែលបានសម្រេចធ្វើការ ជួសជុលផ្លូវនេះឡើងវិញ ។



No comments

Powered by Blogger.