Header Ads

ទីផ្សារទេសចរណ៍តាមនាវា លើពិភពលោក (Cruise Tourism) ចាប់អារម្មណ៍នៃភាពស្រស់ស្អាត នៅតំបន់​ឆ្នេរ និង​កោះ​កម្ពុជា

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ទីផ្សារទេសចរណ៍តាមនាវាសមុទ្រ គឺសំដៅទៅលើក្រុមទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្តក្រៅប្រទេស​តាមជើងនាវា ជាលក្ខណៈគ្រួសារ ឬសហគមន៍ចម្រុះជាតិសាសន៍ ច្រើនរាប់ពាន់នាក់​ ក្នុងដំណើរកម្សាន្ត​តាម​សមុទ្រក្នុង​​មួយលើកៗ និងមានរយៈពេលយូរមិនតិចជាងមួយខែ ព្រមទាំងចំណាយថវិកាច្រើន។​

ទេសចរណ៍​​​​ប្រភេទនេះ ជាប្រភេទទេសចរណ៍មានជីវភាពធូរធារ និងភាគច្រើនជាបុគ្គលចូលនិវត្តន៍ (ជាជនជាតិ​អឺរ៉ុប) ហើយពួកគេចូលចិត្តទស្សនាទេសភាពលើផ្ទៃសមុទ្រ និងលំហែរអារម្មណ៍ ដើម្បីស្រូបយកខ្យល់បរិសុទ្ធ​របស់សមុទ្រ និង​ចូល​ចិត្តមុជទឹកសមុទ្រ ស្ទូចត្រី មើលផ្កាថ្មក្រោមសមុទ្រ សិក្សាស្វែងយល់អំពីភាពខុស​​គ្នា​ នៃ​វប្បធម៌ និងប្រពៃណីជនជាតិផ្សេងៗ ក្នុងពិភពលោក នៅពេលពួកគេបានទៅដល់ និងឈប់សម្រាកតាមគោល​ដៅក្នុងតំបន់នីមួយៗ។

ទីផ្សារនេះ ពីសម័យមុនច្រើនមានការរៀបចំជាខ្សែទស្សនកិច្ច ក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្រិក ប៉ុន្តែបច្ចុប្បន្ន កំពុងតម្រង់ទិសមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្នុនេះ តំបន់ឆ្នេរ និងកោះកម្ពុជា កំពុងត្រូវបាន​ទេសចរណ៍​ពិភពលោក មានការចាប់អារម្មណ៍ទៅលើទេសភាពយ៉ាងល្អស្អាត ក្នុងតំបន់ និងមានធនធានបាតសមុទ្រ​គួឲ្យ​ចង់ទស្សនាកម្សាន្តច្រើន។

ជាក់ស្តែងយើងធ្លាប់បានរៀបចំទទួលស្វាគមន៍ទេសចរណ៍ តាមនាវាសមុទ្រនេះ ជាច្រើនលើកមកហើយ ចាប់តាំ​ង​​​ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ដែលមានភ្ញៀវទេសចរអន្តរជាតិជាច្រើន មកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីទស្សនាកម្សាន្ត នៅក្នុងដែនសមុទ្ទ នៃប្រទេសកម្ពុជាយើងនេះ។

បច្ចុប្បន្ននេះ តំបន់សមុទ្រកម្ពុជា នៅមានបញ្ហាប្រឈម សម្រាប់ប្រភេទទីផ្សារទេសចរណ៍តាមនាវាសមុទ្រនេះ ព្រោះ​ប្រទេសកម្ពុជា ពុំទាន់មានកំពង់ផែជាលក្ខណៈអន្តរជាតិ សម្រាប់ការចូលចតរបស់នាវាសមុទ្រធំៗ នោះ​ឡើយ ហើយម្យ៉ាងទៀត តម្លៃចូលចត់នៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ មានតម្លៃខ្ពស់​ជាង​ប្រទេស​នានា លើពិភពលោក ៕

No comments

Powered by Blogger.