រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
ស្ពាននេះ បានចាប់ផ្ដើមដំណើរការសាងសង់ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ អនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងនឹងបញ្ចប់នៅអំឡុង ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង និងសហការី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បានអញើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង (ស្ពានអូរអកប្រាក់ )ប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិ ជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីដើមឡើយអូរនេះ មានស្ពាន មួយដែរ តែធ្វើអំពីឈើ ហើយមានសភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍។
ប្រជាពរដ្ឋនៅតំបន់នោះ បានសំណូមពរដ៏អាជ្ញាធរមូលដ្ឋាន និងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស បានស្នើរសុំសម្ដេចនាយករដ្ឋមន្រ្ដី ដើម្បីសាងសង់ស្ពានជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា នេះជាចំណងដៃថ្មីមួយទៀត សម្រាប់បងប្អូននៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ព្រមទាំងបានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមសហការ និងសុំឲ្យក្រុមការងារបច្ចេកទេសប្រចាំការនៅការដ្ឋាន ខិតខំអនុវត្តន៍ឲ្យបានហ្មត់ចត់ ស្របទៅតាមប្លង់ និងបទដ្ឋាបបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

Post a Comment