Header Ads

អ្នកស្រុកសៀមរាបផ្អើលនាំគ្នាចិញ្ចឹមសត្វក្រួចច្រើនតាមផ្ទះបើប្រៀបធៀបទៅនឹងការចិញ្ចឹមមាន់

ខេត្តសៀមរាប


ដោយៈ សេង ស៊ីដារ៉ូ


បើតាមការរៀបរាប់ពីអ្នកចិញ្ចឹមសត្វក្រួច បានឱ្យដឹងថា ទីផ្សារក្នុងស្រុក​មានអ្នកមកទិញសត្វក្រួចដល់ផ្ទះម៉្យាងទៀតការចិញ្ចឹមសត្វក្រួចមានភាពងាយស្រួល និងជាសត្វចិញ្ចឹមឈ្នះជំងឺ។

អ្នកស្រី ពិសី ជាអ្នកប្រកបរបរចិញ្ចឹមសត្វក្រួចក្នុងភូមិ ស្រះស្រង់ ក្នុង​ខេត្ត​សៀមរាប បានលើកឡើងថា ការចិញ្ចឹមសត្វក្រួចមានរយៈពេល​តែជាង២ខែប៉ុណ្ណោះ អាចបញ្ចេញលក់លើទីផ្សារបាន ក្នុងនោះក៏អាច​ចិញ្ចឹម​មេពូជក្រួចព្រមទាំងកូន និងពងផងដែរ ក្នុងតម្លៃមេពូជលក់​បាន​៤៥០០រៀលក្នុង១ក្បាល ចំណែកកូនដែលមានអាយុជាង២០ថ្ងៃ អាច​លក់​បានកូន១ក្បាលថ្លៃ២៥០០រៀល។

អ្នកស្រី ពិសី បានបន្តទៀតថា សត្វក្រួចដែលចិញ្ចឹមនេះ គឺត្រូវមានចំណី​របស់វាដែលទិញមកពីផ្សាររាល់ថ្ងៃដោយក្នុង១បេថ្លៃ៦៥០០០រៀល ដែល​ជាចំណីតម្រូវរបស់សត្វក្រួចដើម្បីឱ្យវាឆាប់ធំធាត់ និងពងច្រើន​ផង។ បើដាក់ចំណីធម្មតា គឺពុំអាចទទួលបានផលលឿនរហ័ស​នោះ​ឡើយ ដូច្នោះហើយការចិញ្ចឹមសត្វក្រួចត្រូវចំណាយលើចំណីដែល
ទិញពីផ្សារដោយចៀសពុំរួចឡើយ នឹងត្រូវចំណាយច្រើនទៅលើចំ
ណី​ប្រភេទនេះ។
អ្នកស្រី ពិសី បានបញ្ជាក់ថា ក្នុងសត្វក្រួចចំនួន៤ស្មើនឹង១គីឡូក្រាម។ បច្ចុប្បន្នអ្នកស្រុកសៀមរាបនាំគ្នាផ្អើលចិញ្ចឹមសត្វក្រួចច្រើនអាស្រ័យដោយសារជាសត្វងាយចិញ្ចឹមនិងឈ្នះជំងឺផងដែរ។

អ្នកស្រុកសៀមរាបប្រមាណ៨០ភាគរយងាកមកចិញ្ចឹមសត្វក្រួចច្រើនបើប្រៀបធៀបទៅនឹងការចិញ្ចឹមមាន់ដែលមានរយៈពេលទទួលផលប្រហាក់ប្រហែលគ្នាទាំងអាយុកាល។ ក្នុងការប្រើដើមទុនចិញ្ចឹមក្រួចនេះ ត្រូវចំណាយជាង១ពាន់ដុល្លារក្នុងការចិញ្ចឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះក្នុងនោះក៏មានការបង្កើតទូភ្ញាស់កូនក្រួចសម្រាប់លក់ចេញខ្លួនឯងផងដែរ៕

https://kronglungvek.com.kh


No comments

Powered by Blogger.