Header Ads

រសជាតិមាន់ព្រៃកូរ៉េ នាំចូលពីប្រទេសកូរ៉េ ជាប្រភេទអាហារប្លែក មាន មានរសជាតិឆ្ងាញ់

ខេត្តកំពត

ដោយៈ សេង ស៊ីដារ៉ូ


មាន់ព្រៃកូរ៉េ បានធ្វើការនាំចូលពីប្រទេសកូរ៉េមកស្តុក លក់ក្នុងខេត្តកំពត ទើបតែថ្មីៗនេះ មានបណ្តាញសង្គមបានធ្វើការផ្សព្វផ្សាយដោយ សត្វ មាន់ព្រៃ កូរ៉េ មានរោមពណ៌ចម្រុះឆើត ព្រមទាំងមានរសជាតិឆ្ងាញ់ជាង មាន់ស្រុក ដោយអ្នកទទួលទានយកទៅចម្អិនជាស៊ុប។

អ្នកស្រី វី ដែលជាអ្នកលក់បន្តពីកសិដ្ឋានចិញ្ចឹមមាន់ព្រៃកូរ៉េនៅខេត្ត កំ ពត បានឱ្យដឹងថា អ្នកស្រីទើបតែបើកលក់មាន់ព្រៃកូរ៉េនេះ រយៈពេល ៥ខែប៉ុណ្ណោះ ហើយបានធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ឃើញថា មានអតិថិជនបានមករកទិញយកមកចិញ្ចឹមច្រើន។ លក្ខណៈ មាន់ព្រៃនេះ មានស្ថានភាពរស់នៅសាមញ្ញដូចជាមាន់ស្រុកដែរ ដោយ មិនរើសចំណីនោះឡើយ។

អ្នកលក់បន្តមាន់ព្រៃកូរ៉េ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពតនេះបានឱ្យ ដឹងទៀតថាតម្លៃមាន់ព្រៃកូរ៉េឈ្មោលមួយក្បាលថ្លៃ១០ម៉ឺនរៀល ហើយ ចំណែកមេមាន់ព្រៃកូរ៉េមួយក្បាលថ្លៃ១០ម៉ឺនរៀលដូចគ្នា ហើយប្រភេទ មាន់ ព្រៃញីនេះ ពងបានច្រើនដូចមាន់មេក្នុងស្រុកដែរ។

ក្នុងការចិញ្ចឹមមាន់ព្រៃកូរ៉េឈ្មោលអស់ធំ មានទំងន់ជាទូទៅ២គីឡូក្រាម ក្នុងមួយក្បាល ចំណែកមាន់ព្រៃកូរ៉េញីមានទំងន់មិនដល់២គីឡូក្រាម នោះទេ។

អ្នកស្រី វី បានបញ្ជាក់ទៀតថា អ្នកដែលទិញយកទៅចម្អិនធ្វើម្ហូបផ្សេងៗ ឬធ្វើជាស៊ុបមាន់ព្រៃកូរ៉េនេះគឺមានរសជាតិឆ្ងាញ់ជាងមាន់ក្នុងស្រុក។ អាស្រ័យដូច្នេះហើយ ទើបមានអតិថិជនមកទិញដល់កន្លែងតែម្តង៕

https://kronglungvek.com.kh


No comments

Powered by Blogger.