Header Ads

ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ

ដោយៈ សេង ស៊ីដារ៉ូ


ការដាំដុះ ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់​ប្រជា​ជន​កម្ពុជា ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្ម​ដែលគេបានរ៉ាប់​បញ្ចូល​ធាតុគន្លឹះទាំងបីនេះ។

នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និងការ​ចិញ្ចឹមសត្វ) កម្រៃដែលបានមកពីអាជីវកម្មព្រៃឈើ និងនេសាទ ក៏ជាចំ​ណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។

មុនឆ្នាំ ១៩៧០ សកម្មភាពអភិវឌ្ឍន៍ហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែជា​មួយ​នឹងកំណើនប្រជាជន ដែលកើនឡើងឥតឈប់ឈរ និងកំណែប្រែ​សេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារក្រោយឆ្នាំ១៩៩៣ គេសង្កេតឃើញ​សញ្ញាណនៃការបំផ្លិចបំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។

អតិផលនៃប្រព័ន្ធកសិកម្ម នាំឲ្យមានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់​សត្វ​ល្អិត និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះ​ហូរទៅ​ផ្ដុំគ្នានៅទន្លេ និងបឹងដែលបំផ្លាញមច្ឆាជាតិមិនតិចទេ។

https://kronglungvek.com.kh
កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា
https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា
៩ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ — ... (ដំណាំ និង ការចិញ្ចឹម ...
‎២ ១.ប្រភេទកសិករ • ‎៣ ២.១.ដំណាំស្រូវ • ‎៩ ៣.ទំនាក់ទំនងរវាង...
(ប្រភព៖ សិក្សាសង្គមថ្នាក់ទី១២)

No comments

Powered by Blogger.