Header Ads

ពោតប៉ូវគ្រឿងក្នុង ព្យាបាលជំងឺច្រើនមុខ

ដោយៈ សេង ស៊ីដារ៉ូ


មិនអ្នកអានប្រហែលជាពុំបានជ្រាបទេថា ពោតមានគុណសម្បត្តិផ្នែក​ឱសថ​ច្រើនណាស់ ពោលគឺ វាមានប្រ យោជន៍តាំពីឬស រហូតដល់ចុង​តែម្តង។

គ្រាប់ពោតដែលយើងទំពារទែះលេងមានរស់ជាតិឈ្ងុញឆ្ងាញ់ និងមា នគុណសម្បត្តិជួយបំប៉នស្បែក បេះដូង ផ្លែម និងជួយចម្រើន​អា​ហារ ឬបរិភោគអាហារ​​បាន​ច្រើន ប្រសិនបើ យើងយកវាទៅស្ងោរយក​ទឹក​ពិសា វាអាចជួយអោយទឹកនោមដើរស្រួល។

សក់ពោតមានប្រសិទ្ធភាពបណ្តេញកម្តៅ បញ្ចុះទឹកនោម កំចាត់គ្រាប់​ក្រួស​ក្នុងប្រមាត់ ព្យាបាលរលាកតម្រង នោម ជម្រើនខាន់លឿង ទឹក​នោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូតតាមច្រមុះ។

១ តម្រាឱសថបុរាណចែងថា អោយយកសក់ពោតល្មមប្រមាណមកដាំ​ទឹក​អោយចាស់បន្តិចហើយពិសា ដើ ម្បីព្យាបាលជំងឺរលាកតម្រង​នោម​។
២ ប្រសិនបើដាំទឹកសក់ពោតពិសាជំនួសទឹក តែអាចជួយបញ្ចុះទឹក​នោមធ្វើ​​អោយនោមស្រួល។

៣ ស្ងោរសក់ពោតជាមួយសាច់សត្វ យកមកពិសាព្យាបាលការក្អកធ្លាក់​ឈាម សំរាប់អ្នកគាំក្នុង ដែលបណ្តា លមកពីការងារធ្ងន់ធ្ងរ ឬរបួសគ្រាំ​ក្នុង។

៤ សក់ពោតស្ងួត ៣០ក្រាម ស្ងោរទឹកផឹកអាចជួយសំលរាលដល់ជំងឺទឹក​នោមផ្អែម។

៥ សក់ពោតស្ងួតស្ងោរ ជាមួយសំបកចេកអំបូង ចេកនួនស្ងួត សំបក​ឪឡឹក​ស្ងួត ក្នុងបរិមាណស្មើៗគ្នា អាច ជួយរក្សាអាការជំអឺលើស​ឈាម។

៦ ស្នូលពោតមានរសជាតិផ្អែមលែមៗ មានគុណសម្បត្តិជួយព្យាបាល​អា​ការរាករូស មួល អាការហើមជាំ ជួយ បញ្ចុះទឹកនោម និងជួយ​ប៉ូវ​លំពែង។

៧ ឬសពោតមានគុណសម្បត្តិ ជួយព្យាបាលអាការក្អួតធ្លាក់ឈាម គ្រាប់​ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬសទៅស្ងោរទឹកផឹក។

៨ ដើម និងឈើពោតមានគុណសម្បត្តិព្យាបាលអការគ្រាប់ក្រួស ដូចជា​ក្នុងតម្រងនោម ឬក្នុងប្រមាត់ និងជួ យអោយនោមស្រួល នាំយក​ទទួល​ទានស្រស់ៗ ឬហាលអោយស្ងួតដាំទឹកផឹក។

៩ ស្នូលពោតស្ងួត ប្រសិនបើយកមកដាំទឹកផឹក ឬដុតអោយក្លាយជា​ធ្យូង​លាយទឹកផឹក ក៏មានគុណសម្បត្តិ ជួយបញ្ចុះទឹកនោម ធ្វើអោយ​នោមស្រួល និងព្យាបាលអាការគ្រាប់ក្រួសក្នុងតម្រងនោមដែរ។

១០ សក់ពោតស្ងួតយកមកញាត់ខ្សៀជក់ បឺតយកផ្សែងអាចជួយព្យា​បាល​ជំងឺភ្លេចភ្លាំងស្មារតី ឬជួយអោយ មានស្មារតី ឬជួយអោយ​មាន​ស្មារតីចងចាំប្រក្រតីឡើងវិញ។ ឃើញថា ពោតដែលសំបូរឥតខ្វះ​ក្នុង​ប្រទេស កម្ពុជាយើងនេះ ហើយមានប្រយោជន៍ច្រើនខ្លាំងណាស់។
ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ ស៊ឹងណាំហុង។

https://kronglungvek.com.kh

No comments

Powered by Blogger.