Header Ads

ដំណាំកៅស៊ូ មានប្រភពនៅប្រទេសប្រេស៊ីល នាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ១៩១០

ដោយៈ សេង ស៊ីដារ៉ូ


កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុនបារាំង កាលពីឆ្នាំ ១៩១០ (១៩២០តាមសៀវភៅ​សិក្សា​គោល​​សិក្សាសង្គមថ្នាក់ទី៩) ដោយលោក ប៊ូយ៉ា ដាំ នៅស្រុកព្រៃនុប ខេត្តកំពត ដែលឥឡូជាខេត្តព្រះសីហនុ។

គេដាំកៅស៊ូ នៅតំបន់ដីក្រហមបាសាលដែលសំបូរជីវជាតិដូចជា ខេត្ត​កំពង់​ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជា មាន ៦៧០០០ហិចតា ឲ្យផល ៥២០០០​តោន​ក្នុងមួយឆ្នាំ។ សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មី​ជំនួសវិញ។

ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រ​ស្ងួតបាន ៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦​តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។

ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះ​ផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។

https://kronglungvek.com.kh
កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា
https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា
៩ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ — ... (ដំណាំ និង ការចិញ្ចឹម ...
‎២ ១.ប្រភេទកសិករ • ‎៣ ២.១.ដំណាំស្រូវ • ‎៩ ៣.ទំនាក់ទំនងរវាង...

No comments

Powered by Blogger.