Header Ads

ដំណាំស្រូវ នៅកម្ពុជា

ដោយៈ សេង ស៊ីដារ៉ូ


ប្រព័ន្ធផលិតស្រូវនៅកម្ពុជា
អាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។

ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ៖

•ស្រូវវស្សា៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែ​តុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ ១ហិកតានៅ​ខេត្ត​កំពង់ស្ពឺ និងតិចជាង៥ហិកតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏​ប្រែប្រួល​ទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយ​រៀង។

•ស្រូវប្រាំង៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំង​សំខាន់ៗ​មាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់​ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។

•ស្រូវឡើងទឹក៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹង​ទន្លេ​សាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ
៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។

ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨ ទៅ៩ខែ ទើប​អាចប្រមូលផលបាន។

ប្រសិនបើលោកអ្នកចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើងទស្សនា www.maff.gov.kh

https://kronglungvek.com.kh

កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា
https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា
៩ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ — ... (ដំណាំ និង ការចិញ្ចឹម ...
‎២ ១.ប្រភេទកសិករ • ‎៣ ២.១.ដំណាំស្រូវ • ‎៩ ៣.ទំនាក់ទំនងរវាង...

No comments

Powered by Blogger.