Header Ads

ដាំពោតបារាំង មានតម្លៃខ្ពស់ជារៀងរាល់ឆ្នាំ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


ប្រជាកសិករ កំពុងមានចំណាប់រម្មណ៍ ក្នុងការដាំដំណាំពោតបារាំង ហើយពោតបារាំងនេះ​ ក៏មានតម្លៃខ្ពស់​ជារៀង​​​រាល់ឆ្នាំ ក៏ព្រោះតែតម្រូវការក្នុងទីផ្សាររាល់ថ្ងៃច្រើន និងចំណេញជាងដំណាំផ្សេងៗទៀត។

លោក ម៉ន ជាកសិករដាំបន្លែចំរុះ ក្នុងភូមិរបោះអង្កាញ់ ខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ពោតបារាំងនេះ ជាប្រភេទបន្លែមានរស់ជាតិឆ្ងាញ់ ដោយផ្សំជាមួយនុំបញ្ចុកស្រស់ ឆាសាច់គោ ឬឆ្អើរជ្រលក់ជាមួយនឹងអំបិល​ម្រេច​​ក៏បានដែរ។ លោក ម៉ន បានបន្តថា ដំណាំពោតបារាំងនេះ ប្រើ  រយៈពេលពី៤៥ថ្ងៃ ទៅ៥០ថ្ងៃ អាចទទួល​ផលហើយ ដោយដំណាំនេះមិនចេះចាញ់ទឹកអាចដាំបានក្នុងរដូវវស្សា ឬរដូវប្រាំង បើយើងប្រៀងធៀបទៅ​នឹង​បន្លែដំណាំស្ពៃ ដែលអាចដាំបានភាគច្រើនតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

លោកម៉ន ជាកសិករ ដែលមានបទពិសោធន៍ច្រើន បានលើកហេតុផលថា ខែវស្សា​យើងដាំពោតបារាំងទទួល​បាន​​ទិន្នផល​ខ្ពស់​​ដោយក្នុងផ្ទៃដី ៤០x៣០ អាចទទួលបានផលក្នុង១ថ្ងៃចំនួន ៤០គីឡូ​ដែរ​ ហើយនៅលើទីផ្សារ​ពោតបារាំងមានតម្លៃក្នុង១គីឡូស្មើនឹង ២៥០០រៀល។ ពោតបារាំង​មានអាយុកាលតែ ៣ខែ​ នៅពេលបានផល​យើងអាចបេះបានរាល់ថ្ងៃ ហើយតម្លៃទៀតសោតក៏មិនក្រោម ២៥០០រៀលនេះដែរ ចំណែកស្ពៃ នឹងអាចមាន​ឡើងមានចុះអញ្ចឹងដែរ យើងដាំពោតបារាំងទទួលបានផលល្អ ទាំងតម្លៃ និងទីផ្សារក៏ល្អ៕

No comments

Powered by Blogger.