Header Ads

ដំដាំស្លឹកបាស់ ងាយស្រួលដាំ និងរកចំណូលបានច្រើន ហើយក៏មានតម្រូវការច្រើននៅលើទីផ្សារ

ខេត្តកណ្តាលៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


ដំណាំស្លឹកបាស់ ធ្លាប់តែដុះនៅតាមរបងផ្ទះ តាមព្រៃ ពាសវាលពាសកាល គ្មានការដាំដុះនោះទេ​ គឺវាដុះទៅតាម​បែប​ធម្មជាតិ។

ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានកសិករយើង ក្នុងស្រុកស្អាង ​ខេត្តកណ្តាល បានប្រកបមុខរបរដាំស្លឹកបាស់នេះ រយៈ៥ឆ្នាំមកហើយ ដោយលើកទ្រើងដូចជាត្រសក់ដែរ។

អ្នកស្រី សារុំ ដែលបានដាំស្លឹកបាស់នេះ បានលើកបង្ហាញថា ​ការដាំស្លឹកបាស់​ ដោយភ្ជួររាស់ដី២ដង ហើយផ្អាប់​ចោល ដោយយកគ្រាប់មកត្រាំទឹកប្រមាណ២ម៉ោង រួចទើបយកមកដាក់ដាំតាមចង្អូ ដោយត្រប់ស្លឹកចេក ​បន្ទាប់​មកបាញ់ទឹកឲ្យសើម ក្នុងរយៈពេល៣យប់ នៅពេលបែកមាត់ចាបហើយចាប់ផ្តើម បាញ់ទឹកស្រោចតិចៗរ​ហូត​រយៈពេលជាង១ខែ ពេលនោះស្លឹកបាស់ចាប់ផ្តើមបោះដៃ ដោយដាក់ជីអាចម៌គោ១ខែម្តង ក្នុងរយៈពេលតែ​២ខែ​ប៉ុណ្ណោះ យើងអាចកាត់ត្រួចយកស្លឹកមកលក់ទីផ្សារបានហើយ។

អ្នកស្រី សារុំ បានបន្តថា ក្នុងការកាត់ស្លឹកបាស់​បាននោះ គឺ បើស្លឹកបាស់ណាអាចកាត់បាន   រយៈពេល២៥ថ្ងៃ និង​​ស្លឹកបាស់មិនសូវល្អ កាត់រយៈពេល១៥ថ្ងៃ អាយុកាលរបស់ស្លឹកបាស់អាចមានរយៈពេល ៣ឆ្នាំ។ នៅក្នុងការ​ដាំ​​ស្លឹក​​បាស់​​ចំនួន៤រងនេះ អ្នកស្រី សារុំ អាចរកចំណូលបាន២០ម៉ឺន ទៅ ៧០ម៉ឺន ហើយក្នុង១ខែៗ អ្នកស្រីអាចរកចំណូលបានមិនខ្វះពី ២លានរៀលនោះឡើយ។​

បងប្អូនកសិករយើង កំពុងមានចំណាប់អារម្មណ៍ ទៅដល់ដំណាំស្លឹកបាស់ ​ដែលជាដំណាំងាយស្រួលដាំ​ ព្រោះវា​អាចរកចំណូលបានច្រើន ដោយសារតែស្លឹកបាស់ មានតម្រូវការលើទីផ្សារជារៀងរាល់ថ្ងៃ៕

No comments

Powered by Blogger.