Header Ads

ពូជផ្លែភ្ញៀវទឹកពណ៌ស្វាយ ដែលនាំចូលពីប្រទេសថៃ ឥឡូវកំពុងពង្រីការដាំដុះ ក្នុងទឹកដីខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


ផ្លែភ្ញៀវសាច់ក្លែបពណ៌ស និងភ្ញៀវ​សាច់ក្លែបទឹកពណ៌ស្វាយ ​ដែលមានរស់ជាតិផ្អែមឆ្ងាញ់​លើសពីផ្លែភ្ញៀវធម្មតា​ ឥឡូវត្រូវបានម្ចាស់​កសិដ្ឋានដំណាំ គូលែនហាវៃ យកមកដាំជាលើកដំបូង ក្នុងទឹកដីខេត្តព្រះវិហារ ។​

ពូជផ្លែភ្ញៀវទឹកពណ៌ស្វាយនេះ លោកសំអឿន គីម ម្ចាស់កសិដ្ឋាន ចំការគូលែនហាវៃ បានឲ្យដឹងថា ភ្ញៀវទឹក​ពណ៌​​​ស្វាយ​នេះ​​ ជាពូជនាំចូលពីប្រទេសថៃ បន្ទាប់ពីបានឃើញ និងភ្លក់រស់ជាតិភ្ញៀវទឹកពណ៌ស្វាយនេះរួច​មក​រូបលោក ក៏បាននាំយកពូជផ្លែភ្ញៀវនេះ មកដាំ ក្នុងចំការរបស់លោក ក្នុងទឹកដីខេត្តព្រះវិហារ​ដែលលើផ្ទៃ​ដីជិត​២ហិកតា ដែលបានចំណាយកូនពូជអស់ចំនួ​ន ៤០៥ដើម ដោយក្នុងការដាំមានកំលាតពីគ្នា ៧ម៉ែត្រ។


លោកគីម បានបន្តទៀតថា ការនាំចូលពូជភ្ញៀវទឹកពណ៌ស្វាយនេះ​ មានតំលៃខ្ពស់កប់ពពក​ ហើយរូបលោក​គិត​ថា និងធ្វើការដាំដុះពូជនេះបន្តបន្ទាប់ទៀត ក្រោយពេលទទួលបានផលហើយ និងធ្វើការបង្កាត់ពូជ​ដោយ​រូបលោក ធ្វើការផ្សាំពូជភ្ញៀវនេះ ដោយខ្លួបឯង សម្រាប់ទុកលក់ចែកចាយទៅ​ដល់កសិករខ្មែរយើង ឲ្យបានឃើញ​គ្រប់ៗគ្នា ដើម្បីមានការដាំដុះទាំងអស់គ្នា។ ពូជភ្ញៀវទឹកពណ៌ស្វាយនេះ ដាំក្នុងរយៈពេលជាង២ឆ្នាំ និងបានផល ៕

No comments

Powered by Blogger.