Header Ads

សិប្បកម្មពីស្មាច់ កំពុងពង្រីកអាជីវកម្មនៅលើទីផ្សារ ដែលនាំចូលពីប្រទេសចិន

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


សិប្បកម្មធ្វើអំពីស្មាច់ ដែលទើបមានវត្តមាន នៅលើទីផ្សារ ហើយស្មាច់នេះ អាចកែច្នៃជាវត្ថុផ្សេងៗច្រើនទៀត សម្រាប់តម្រូវការអ្នកប្រើប្រាស់។

លោក គឹម ហុង ម្ចាស់សិប្បកម្មស្មាច់ ដែលមានទីតាំងភូមិ​សាមគ្គី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានមាន​ប្រសាសន៍ថា វត្ថុធាតុដើមស្មាច់នេះ កើតចេញពីសំលីកែវ ហើយទើបនឹងបើកបាន៤-៥ឆ្នាំប៉ុណ្ណោះ ដោយ ផលិតផលនេះ នាំចូលពីប្រទេសចិន ដែលអាចកែច្នៃធ្វើជាថូផ្កា ម្កុដ ដាក់នៅមុខរោងការ រូបសត្វផ្សេងៗ បង្គោលភ្លើង ធុងដាក់សំរាម និងសំភារៈផ្សេងៗទៀត ដែលអាចធ្វើបានទាំងអស់ ចំពោះផលិតផល សិប្បកម្ម​នេះ ដែលតម្លើងនូវអសនៈ មានទំហំ១.២០ម៉ែត្រ និងកំពស់២.៣០ម៉ែត្រ មានតម្លៃ ១៨០០ដុល្លារ ដែលត្រូវ​ប្រើរយៈពេលផលិតចាប់ពី១០ ទៅ ១៥ថ្ងៃ ហើយប្រភេទស្មាច់នេះ មានការពេញនិយមច្រើន ដែលពីមុន​មក​ធ្លាប់​តែប្រើប្រាស់ សិប្បកម្មឈើ ដែកនិងជ័រ។

ពេលបច្ចុប្បន្ននេះ មានអ្នកនិយមប្រើប្រាស់ពីស្មាច់នេះ ច្រើន ដោយសារមានភាពលឿនរហ័ស និងមាន​សោភ័ណ្ឌភាព ​ព្រមទាំងគុណភាពជាប់ស្វិតបានយូរ។  សិប្បកម្មស្មាច់នេះ ក៏អាចផលិតបានជាទូក និង​កាណូត​​​បានទៅតាមតំរូវការរបស់អតិថិជន​ផងដែរ៕

No comments

Powered by Blogger.