Header Ads

សិប្បកម្មកំប្លោក ប្រែក្លាយមកកែច្នៃឈើ និងដែក ជាគ្រឿងសង្ហារឹម ព្រោះមានទីផ្សារ

ភ្នំពេញៈ

ដោយ៖ ឌឹម​ គឹមហាក់


 លើការកែច្នៃកំប្លោក ទៅជាគ្រឿងសង្ហារឹម ត្រូវបានបោះបង់ចោល ដោយសិប្បកម្មកំប្លោក បានចាប់យកសិប្បកម្ម​កែច្នៃពីឈើ និងដែក មកជាគ្រឿងសង្ហារឹម ជំនួសវិញ បន្ទាប់ពីមានការគាំទ្ររបស់​អតិថិជន​នៅមានកំរិត​។

លោក ឈៀវ នី ដែលជាអតិថិជន បានលើកឡើងថា រូបលោក ភាគច្រើនស្គាល់តែម្ចាស់សិប្បកម្មកំប្លោក ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលយកវត្ថុធាតុដើមពីកំប្លោក ​មកកែ​ច្នៃ​ធ្វើជាគ្រឿងសង្ហារឹមនោះ។ មិននឹកស្មានថា សិប្បកម្មមួយនេះ បានផ្លាស់ប្តូរពីការយកកំប្លោក មកធ្វើគ្រឿង​សង្ហារឹម បែរជាយកឈើដើមចន្ទគីរី មកធ្វើជាតុកៅអី និងកែច្នៃខ្សែជ័រប្លាស្ទីក ធ្វើជាតុកៅអីជំនួសវិញ។


លោកនី បានបញ្ជាក់ថា ឈ្មោះថា សិប្បកម្មកំប្លោក លោកនៅ តែស្រលាញ់ពាក្យនេះដដែល មិនគួរបោះបង់ ពាក្យនេះ​ចោលនោះឡើយ ដោយការផលិតពីឈើដើមចន្ទគីរី ជាតុ ជាកៅអី មានភាពលឿនរហ័សជាងតុកៅអីពី កំប្លោកមែន ប៉ុន្តែការធ្វើពីកំប្លោក ពិបាកបន្តិចមែន តែរកទីផ្សារឆាប់រហ័ស។ ដោយឡែក ការផលិតពីខ្សែជ័រ​ប្លាស្ទិក ក៏ដូចគ្នាដែរ ហើយភាគច្រើន មានការកម្ម៉ងទិញ ទៅខេត្តព្រះសីហនុ ដោយសារការប្រើប្រាស់កៅអីរឺ តុជ័រនេះ ដាក់នៅតាមមាត់សមុទ្រ ដែលវាអាចធន់ទ្រាំបានយូរផង។ តម្លៃលក់ចេញតុ កៅអី ពីឈើដើមចន្ទគីរី មានតម្លៃចាប់ពី ១៥ដុល្លារ ទៅ២៥ដុល្លារ ចំពោះតម្លៃតុកៅអីជ័រ មានតម្លៃពី៣០ដុល្លារ ទៅដល់៦០ដុល្លារ។

មូលហេតុដែល លោក ឈៀវ នី បោះបង់សិប្បកម្មកំប្លោក មកចាប់យកសិប្បកម្មធ្វើពីដែក និងឈើ នេះ ព្រោះ​មានទីផ្សារច្រើន ដោយសារការនិយមការប្រើប្រាស់មានការកើនឡើង ជាងសិប្បកម្មកំប្លោក៕

No comments

Powered by Blogger.