Header Ads

ប្រាសាទភ្នំបាខែង បានសាងសង់នៅឆ្នាំ ៨៩៣ នៃគ.ស និងមានកំពូលទាំងអស់ចំនួន ១០៩ ដែលជាលេខ ​ដ៏​មហាពិសេដ្ឋ ​នៃព្រះ​ព្រហ្មញ្ញ​សាសនា

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ប្រាសាទភ្នំបាកខែង បានធ្វើឲ្យមតិមហាជនខ្មែរ និងបរទេសស្ញប់ស្ញែង កោតសរសើរមិនដាច់ពីមាត់ ពីស្នាដៃ​របស់​​​បុព្វបុរស នាសម័យបុរាណកាល។

តើប្រាសាទដ៏សំខាន់មួយនេះ បានបង្កប់នូវអត្ថន័យស៊ីជម្រៅយ៉ាងដូចម្តេចទៅ របស់ខ្មែរ?

ប្រាសាទភ្នំបាខែង មានកម្ពស់៤៧ម៉ែត្រ មាន៥ថ្នាក់ ហើយមានរាងបួនជ្រុងស្មើ តំណាំងឲ្យចក្រវាឡ។ បណ្តោយខឿនថ្នាក់ខាងក្រោម មានប្រវែតត្រឹមតែ ៧៥ម៉ែត្រប៉ុណ្ណោះ។ គេសង្កេតឃើញមានជណ្តើរ៤ សម្រាប់​ទិសទាំង៤ ដែលតំណាងឲ្យទ្វារ ឬទិសទាំង៤ នៃលោកយើងនេះ។ ហើយបានសាងសង់នៅឆ្នាំ ៨៩៣ នៃគ.ស ប្រាសាទបាខែង គឺជាប្រាសាទភ្នំ ដែលដើមឡើយមានឈ្មោះថា ភ្នំកណ្តាល ឬភ្នំមាស បើសម្អាងលើវាក្យ​ស័ព្ទក្នុង​សិលាចារឹក។ ប្រាសាទនេះ ដែលស្ថិតនៅចំកណ្តាល នៃទីក្រុងយសោធបុរៈ គឺជាស្នាព្រះហស្ថផ្ទាល់ របស់ព្រះ​បាទយសោវត្ម័នផ្ទាល់ ដើម្បីកំណត់រាជរបស់ព្រះអង្គ ដែលតំណាងដោយលិង្គយសោរេស្វរៈ។
ហើយលិង្គរាជ្យនេះ ត្រូវបានតម្កល់នៅតួប៉មប្រាសាទកណ្តាល ដែលស្ថិតនៅជាន់ខ្ពស់ជាងគេបំផុត សម្រាប់​សក្ការៈបូជា ។


លក្ខណៈពិសេសរបស់មូលនិធិសាសនានេះ គឺវិស្វករខ្មែរបានយកភ្នំធម្មជាតិ ដើម្បីធ្វើជាគ្រោងឆ្អឹង នៃប្រាសាទ ផ្ទាល់តែម្តង ដោយដាប់ថ្មភ្នំជាថ្នាក់ៗ ចំនួន ៥ថ្នាក់ ហើយមានកំពូលទាំងអស់ចំនួន ១០៩។ ទោះបីជាការដាប់ យកថ្មពីភ្នំធម្មជាតិ ដើម្បីសាងប្រាសាទនៅលើទីតាំងផ្ទាល់បែបនេះ ត្រូវបានអនុវត្តន៍​នៅតាមប្រាសាទមួយចំនួន​ដូចជា ប្រាសាទភ្នំព្រះវិហារ និងប្រាសាទភ្នំវត្តភូ នៅលាវជាដើម ​ក៏ប៉ុន្តែគ្មានប្រាសាទថ្មណាមួយ ដែលបង្កប់ នូវអត្ថន័យស៊ីជម្រៅ ហើយគួរឲ្យស្ញប់ស្ញែងក្រៃលែង ជាងបូជនីយដ្ឋាននេះឡើយ។

នៅតាមថ្នាក់នីមួយៗ នៃខឿនទាំងប្រាំ មានតួប៉មប្រាសាទតូចៗ ធ្វើអំពីថ្មភក់ចំនួន១២ ដែលតំណាំងឲ្យខែ ទាំង​១២ ស្ថិតក្នុងអំណាចរបស់ព្រះកាល។ នៅផ្នែកជាន់ខាងលើបំផុត យើងឃើញមានតួប៉មប្រាសាទចំនួន ៥ខ្វែង​គ្នា។ តួប៉មកណ្តាលទំហំធំមានឈ្មោះថា មហារាជ​ ហើយខ្ពស់ជាងគេ​ដែលស្ថិតនៅចំណុចកណ្តាលនៃតូប៉ម​ទាំង៤ទៀត តំណាងឲ្យភ្នំកៃលាស ដែលជាលំនៅដ្ឋានរបស់ពពួកទេវតា។ ម្យ៉ាងទៀត គេក៏បានដឹងទៀតថា តួ​ប៉មទាំងអស់នៃប្រាសាទបាខែង មានចំនួនដល់ទៅ១០៨។ ហើយបើគេយកចំនួននៃកំពូលទាំង១០៨ នៃបុជ នីយដ្ឋាននេះ មកបូកជាមូយកំពូមហារាជ គឹនឹងបានកំពូលចំនួន១០៩ ដែលជាលេខដ៏មហាពិសេដ្ឋ ​នៃព្រះ​ព្រហ្មញ្ញ​សាសនា។ លេខ ១០៩នេះ ក៏តំណាងឲ្យមាគ៌ាដ៏កំពូលដែល គឹសូត្រថ្វាយចំពោះអាទិទេពទាំង៣ ចំនួន១០៩ ចប់ផងដែរ។ ពាក់ព័ន្ធទៅនឹងនិមិត្តរូបនៃលេខនេះ យើងនឹងសូមអធិប្បាយដូចតទៅ៖
ចំពោះអត្ថន័យនៃតួលេខទាំងអស់នោះ គ្មានអ្វីឲ្យយើងភ្ញាក់ផ្អើលនោះទេ។ ពីព្រោះបញ្ហានេះ អ្នកប្រាជ្ញធំៗ ដែល​បានបូជាជីវិត សម្រាប់ការសិក្សាស្ថាបត្យកម្មខ្មែរបុរាណ បានឲ្យយើងដឹងថា​ វាជាប់ទាក់ទងនឹងវិស័យតារាសាស្ត្រ យ៉ាងប្រត្យត្ស។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគេ អាចសន្និដ្ឋានថា ប្រាសាទភ្នំបាខែងពិតជាអច្ឆរិយវត្ថុ ក្នុងវិស័យស្ថាបត្យ​កម្មជាតិ និងសកល គឺការគន់គូរជើងលេខជាមុន ដើម្បីផលិតចេញជាស្នាដៃសិល្បៈលើថ្ម ប្រកបដោយ​ទេព កោសល្យខ្ពស់បំផុតគ្មានពីរក្នុងលោក។

បើនិយាយម្យ៉ាងទៀត គឺការអនុវត្តជាក់ស្តែង នូវទិន្ន័យតារាសាស្ត្រលើវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទ ។

ជាបឋមត្រូវជ្រាបថា បើប្រសិនជាគេយកលេខ១០៨ នៃប្រាសាទមកបូកគ្នា គឺនឹងបានតួលេខ ៩ ដែលជាតួលេខ​ដ៏​ពិសិដ្ឋ តំណាងឲ្យការសូត្រកំពីវេទទាំង ១០៩ចប់ សម្រាប់ថ្វាយចំពោះព្រះអាទិទេពទាំងឡាយ។ ព្រោះថា​លេខ ៩ ខាងលើនេះ គឺតំណាងឲ្យកម្លាំងអមតៈទាំង៩ប្រការ។ តែអ្វីដែលអស្ចារ្យនោះ គឹយើងសង្កេតតែ​មួយ​ជ្រុង ដោយឈរ នៅត្រង់ចំណុចកណ្តាល នៃអ័ក្ស នៅថ្នាក់លើបង្អស់នេះ គេពិតជានឹងឃើញតួប៉ម​ចំនួន​ត្រឹមតែ​បីប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ប្រសិនបើឈរតែមួយជ្រុងនៅត្រង់ចំណុចកណ្តាល នៃអ័ក្ស យើងនឹងឃើញ​ចំពី​មុខប៉មប្រាសាទចំនួន ៣៣ តែប៉ុណ្ណោះ ដែលតំណាងឲ្យកំពូលភ្នំមហេន្ទ្រ ទាំង៣៣ នៅស្ថានត្រៃត្រឹង្ស ។

រីឯជាន់ទាង៥វិញ គេក៏បានដឹងទៀតថា ជាន់ទាំងនោះគឺតំណាងឲ្យស្ថាននាគ ស្ថានគ្រុត ស្ថានយក្ស ស្ថាន​រក្សាសៈ និងស្ថានមហារាជ តាមការពិពណ៌ក្នុងទេវកថាឥណ្ឌា។ ចំណែកលេខ៣៣ គឺតំណាងឲ្យស្ថានសួគ៌​ត្រៃត្រឹង្ស ដែលជាស្ថានរបស់ព្រះឥន្ទ្រាធិរាជ។

នៅទីនេះស្ថានត្រៃត្រឹង្ស ក៏តំណាងឲ្យស្ថានព្រហ្ម​ដែរ​ដែលគេមើលមិនឃើញព្រោះថា ស្ថានអរូបនេះ ដែលស្ថិត​នៅ​​​ពីលើ គេក៏ជាស្ថានត្រៃត្រឹង្ស ដែលមានព្រះឥន្ទ្រាធិរាជជាប្រធានផង។ ដូចពោលខាងលើថា​ពពួកទេវតា​ទាំង​នោះ ដែលតែងតែជំនុំគ្នា ដើម្បីពិភាក្សាអំពីសណ្តាប់ធ្នាប់ នៅស្ថានមនុស្សផងដែរ អ្នកមកដល់ស្ថាននេះ គឺបាន ចាកផុតពីប្រពន្ធ នៃសង្សារវដ្ត គឺរួចពិការកើតចាស់ឈើស្លាប់ ពោលគឺមានជីវិតអមតៈ។​

សូមបញ្ជាក់ថា លេខ៣តំណាងឲ្យត្រីមួតិ ក្នុងលទ្ធិព្រហ្មញ្ញសាសនា ដោយព្រះព្រហ្ម ព្រះនារាយណ៍ និង​ព្រះ​ឥសូរ។ ទេវតាទាំង៣អង្គនេះ គឺជាអទិទេពធំជាងគេ ដែលជាអ្នកបង្កើតថែរក្សា និងបំផ្លាញលោក​ក្នុងកល្ប​នីមួយៗ​។​ សូមជម្រាបផងដែរ ថាលេខ៣នេះ គឺជាលេខមានអត្ថន័យជាសកលដែរ។ ចំពោះលេខ៦០ វិញលេខ​នេះ​​ ពាក់ព័ន្ធទៅនឹងតារាសាស្ត្រ ដែលខ្មែរយើងប្រើក្នុងប្រតិទិន បែបចន្ទគតិ ឬសូរ្យគតិ។ លេខនេះ​ តំណាង​ដោយ​ចក្រក្នុងប្រតិទិន ដែលមានរយៈពេល ៦០ឆ្នាំ។ ក្នុង ប្រតិទិន គិតតាមដំណើរព្រះចន្ទ យើងឃើញ​មានស័ក​ទាំង១០ គឺ១ឯកស័ក ២ទោស័ក ៣ត្រីស័ក ៤សំរឹទ្ធិស័ក ជាដើម៕

No comments

Powered by Blogger.