Header Ads

ស្ករត្នោតសុទ្ធ១០០% ផ្តល់អត្ថប្រយោជន៍ ទៅដល់សុខភាពអ្នកទទួលទាន និងធ្វើការនាំចេញទៅក្រៅបាន ដោយ​ទទួលស្គាល់ពីសំណាក់​សា្ថប័នអន្តរជាតិ

ខេត្តកំពង់ស្ពឺៈ

ដោយ៖ ឌឹម គឹមហាក់


ស្ករត្នោតសុទ្ធល្អ១០០% ដែលកសិករយើងកូរក្នុងខ្ទះ និងស្ករសរីរាង្គ ដែលបានត្រួតពិនិត្យល្អិតល្អន់ ពីការធ្វើ​សំណាកធាងត្នោត ទៅក្រៅ​ ដើម្បីពិនិត្យរកឃើញថា ស្ករត្នោតសុទ្ធនេះ ពិតជាល្អ និងផ្តល់នូវអត្ថប្រយោជន៍​ច្រើន​ដល់អ្នកទទួលទាន ទើបយើងអាចធ្វើការនាំចេញទៅក្រៅបាន។

ការធ្វើស្ករត្នោតសុទ្ធ ១០០% នេះ លោក វឌ្ឍនៈ ជាម្ចាស់គម្រោងលើកស្ទួយជីវភាពអ្នកផលិត ស្ករត្នោត ​ខេត្ត​កំពង់ស្ពឺ បានមានប្រសាសន៍ថា ស្ករត្នោតសុទ្ធល្អសំដៅទៅលើស្ករដែលកូរនៅក្នុងខ្ទះ របស់កសិករយើង និង​ស្ករសរីរាង្គជាម្សៅ ដែលបានត្រួតពិនិត្យរួចហើយ តាំងពីយកសំណាកធាងត្នោត ទៅក្រៅ​ដើម្បីពិនិត្យរកឃើញថា ល្អហើយ ទើបអាចធ្វើការនាំចេញទៅក្រៅបាន។ លោក វឌ្ឍនៈ លើកឡើងទៀតថា មកដល់ពេលនេះ​ ស្ករត្នោត​ផលិតផលរបស់ខ្មែរយើង មានការវិវឌ្ឍទៅមុខហើយ​ ដោយមានការទទួលស្គាល់ច្រើនពីបរទេសថា ជាស្ករត្នោត ផលិតដោយមិនប្រើជាតិគីមី។


បច្ចុប្បន្ន ស្ករត្នោតកូរមានតម្លៃក្នុង ១គីឡូជាង ៧០០០រៀល ហើយចំពោះស្ករសរីរាង្គតម្លៃមួយជាពីរ។ ប្រជាពល​រដ្ឋយើងគាំទ្រនៅផលិតផលរបស់ខ្មែរយើង ដោយស្ករត្នោតផ្តល់ផលប្រយោជន៍សំខាន់បំផុត របស់ស្ករត្នោតគឺ វាមានកំរិត គ្លីស៊ីម៉ិច អ៊ិនឌិក (glycemic index) តិចបំផុតគឺត្រឹមតែ ៣៥ បើប្រៀបធៀបទៅនឹងទឹក ឃ្មុំដែល​មាន ៥៥ និង ស្ករស ដែលមានរហូតដល់ ៦៨... សារធាតុ គ្លីស៊ីស៊ីម៉ិច អ៊ិនឌិក ជាសារធាតុចម្បងដែល បណ្តាល​ឲ្យមានជំងឺទឹកនោមផ្អែម។ លោកវឌ្ឍនៈ បានបន្តទៀតថា ស្ករត្នោត គឺសម្បូរទៅដោយ វីតាមីនធម្មជាតិ ជាច្រើន ដែលយើងត្រូវការជាប្រចាំ ដូចជា ប៉ូតាស្យូម ភូស្វ័រិច ស័ង្កសី ជាតិដែក ម៉ាញ៉េស្យូម វីតាមីនបេ ជាដើម។

បន្ថែមពីលើនេះ ជីវជាតិសំខាន់ជាច្រើនទៀត សម្រាប់ជួយការលូតលាស់របស់សរីរាង្គកាយ មានដូចជា៖ thiamine, riboflavin, folic acid and choline... និង inositol (Vit8) ដែលមានតួនាទីយ៉ាងខ្លាំង ក្នុងការថែ​ទាំ និងពង្រឹងសុខភាពគ្រាប់ឈាម។ ស្ករត្នោត ក៏មានផ្ទុកទៅដោយ អាមីណូ អាស៊ីត ១៦ប្រភេទ ដែលចូលរួម ទប់ស្កាត់​ប្រូតេអ៊ីនទាំងឡាយដែលធ្វើឲ្យប៉ះពាល់ ដល់ការលូតលាស់ និងការជួសជុលគ្រាប់ឈាម អំពីសរីរាង្គ​កាយ។ ស្ករត្នោតសរីរាង្គ(ធម្មជាតិ) របស់យើង គឺផលិតឡើង ដោយសម្រិតសម្រាំង និងអនាម័យ ខ្ពស់បំផុត មិនមានការប្រើប្រាស់សារធាតុគីមី ចាប់តាំងពីការឡើងយកទឹកតោ្នត ផលិតជាស្ករ និង ការវេចខ្ចប់ផលិតផល សម្រេច ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ តាមបទដ្ឋានស្តង់ដារសរីរាង្គ ដោយទទួល ស្គាល់ពីសំណាក់​សា្ថប័នអន្តរជាតិ Control Union www.controlunion.com​ ដែល​ទទួល​​ដោយ​ប្រទេស​ធំៗ នៅលើសកលលោក។ គាំទ្រផលិតផលខ្មែរ គឺជួយជំរុញ និងលើកតម្កើងជីវភាពកសិករ​​ខ្មែរ​​យើង៕

No comments

Powered by Blogger.