Header Ads

បណ្ឌិត ប៉ែន សំអាត​ ជួបសំណេះសំណាល ជាមួយអ្នកគ្រូលោកគ្រូបង្រៀន ជិត១០០០នាក់ ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់


 លោកបណ្ឌិត ប៉ែន សំអាត អនុប្រធានទីមួយគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងមូលដ្ឋាន​ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្រៀន ទូទាំងស្រុក កណ្តាលស្ទឹងជាង ៩០០នាក់ នៅក្នុងបរិវេណវិទ្យាល័យកំពង់កន្តួត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

នាឱកាសជួបសំណេះសំណាលលោកបណ្ឌិត ប៉ែន សំអាត អនុប្រធានទីមួយគណៈអចិន្ត្រៃ ​នៃគណៈ​ពង្រឹង​មូលដ្ឋានស្រុកណ្តាលស្ទឹង បានមានប្រសាសន៍ថា ការជួបជុំជាមួយលោកគ្រូ អ្នកគ្រូបង្រៀន ក្នុង​ស្រុកកណ្តាលស្ទឹងនេះ មិនតិច៥ដងនោះទេ ហើយនិយាយទៅដល់ខេត្តកណ្តាលទាំងមូល ក៏១០ដងដែរ។


យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក បូរ ណារ៉េត គណៈអភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ថា ចំនួនប្រជាជនសរុប ៩៧.៦៧១នាក់ស្រី ៥០.១១១នាក់ ប្រជាជនអាយុ១៨ឆ្នាំ ឡើង សរុប ៦៧.៤៣១ នាក់ស្រី៣៥.៩២៤នាក់ គ្រួសារសរុប ២២.៤៨១ ក្នុងនោះគ្រួសារ CPP ១៧.៩១៤ ចំនួនសមាជិកបក្សនិងសមាជិកគាំទ្រសរុប ៥៧.៣១១នាក់ស្មើ៨៦.៥៦% ក្នុងនោះសមាជិក​មូល​ដ្ឋាន ៥៤.១៣២នាក់ស្មើ ៨១.៧៥% គណៈពង្រឹង ៣.១៧៩នាក់។

លោកបណ្ឌិត បានមានប្រសាសន៍ទៀតថា គ្រូបង្រៀនមានកូនចៅប្រឡង ប្រហែល៥០%ដែរ​ដែលប្រឡង​ជាប់សុទ្ធសឹងជាកូនចៅគ្រូបង្រៀន។ ចំណែកប្រាក់ខែកម្មកររោងចក្រ ​ជិត២០០ដុល្លារ​ ហើយបើប្រៀប ធៀប​​​ទៅនឹងប្រទេសបង់ក្លាដេស ដែលកម្មករគេមានប្រាក់ខែតត្រឹមតែ ៨០ដុល្លារប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិ​បាល​​ មានយុទ្ធសាស្ត្រចតុកោណ ក្នុងការវិវត្តន៍វិស័យកសិកម្ម ក្នុងយុទ្ធសាស្ត្រចតុកោណទី៤។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតបានជម្រុញឲ្យលោកគ្រូអ្នកគ្រូ ចូលរួមក្នុងការកែទម្រង់ ឲ្យមានតម្លាភាព ក្នុង​ការអប់រំ និងបន្តអត់ធ្ងន់ខាំស្មៅចងចាំ តាមប្រសាសន៍របស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងការចូលរួមកំណែទម្រង់ ឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យប្រទេសជាតិ មានការរីក​ចំរើន។

លោក បណ្ឌិត ប៉ែន សំអាត ក៏បានអំពាវនាវជម្រុញឲ្យលោកគ្រូអ្នកគ្រូ អញ្ជើញចូលរួម និងជម្រុញឲ្យកូន ចៅបងប្អូន ទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា ក្នុងឱកាសបញ្ចប់ការសំណេះសំណាល លោកបណ្ឌិតបាន​ចែកជូន នូវវត្ថុអនុស្សាវរីយ៍ មានអាវសឺមី អាវយឺត និងសារុង ដល់លោកគ្រូអ្នកគ្រូជិត១០០០នាក់ ព្រម​ទាំងថវិកាចំនួន ៥០០០០រៀល ក្នុងម្នាក់ៗផងដែរ៕

No comments

Powered by Blogger.